វចនានុក្រមខ្មែរវចនានុក្រម
អុជអាល
(ព.ប្រ.) ញុះញង់ចាក់រុកនាយអាយឱ្យក្ដៅចិត្តខ្លាំង (ដូចគេអុជផងអាលផង) :
(ព.ប្រ.) ញុះញង់ចាក់រុកនាយអាយឱ្យក្ដៅចិត្តខ្លាំង (ដូចគេអុជផងអាលផង) :
(ព.ប្រ.) ញុះញង់ចាក់រុកនាយអាយឱ្យក្ដៅចិត្តខ្លាំង (ដូចគេអុជផងអាលផង) :
“អុជអាលបណ្ដាលឱ្យទាស់គ្នា។”
ដែលញុះញង់ចាក់រុកនាយអាយឱ្យក្ដៅចិត្តខ្លាំង :
“សម្ដីអុជអាល។ (ព.កា.) សម្ដីអុជអាល រែងនាំបណ្ដាល ឱ្យកើតវិវាទ ឬបើពុំនោះ ក៏ត្រឹមបែកឃ្លាត ទោះញាតិនិងញាតិ ក៏អាចបែកគ្នា។ ខូចការប្រាស្រ័យ លុះយូរខែថ្ងៃ រីករាលទៅជា បែកសាមគ្គី ដែលព្រះភគវា ទ្រង់ត្រាស់ប្រាប់ថា នឹងមានវិនាស។ សម្ដីអុជអាល ចង្រៃត្រកាល ទោះបីអ្នកឈ្លាស អាចក្លាយជាខ្មៅ មួម៉ៅផ្ដេសផ្ដាស មន្ត្រីឬរាស្ត្រ ដើរទាសខុសផ្លូវ។”
(ធ្លាប់សរសេរជា អុចអាល យូរមកហើយ ប្រើតាមទម្លាប់នោះក៏បាន។ ម.ព. អុជ ផង)។