វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អើយ

ឧ. [អ្ហើយ]

ពាក្យសម្រាប់កែមស៊ែមពីខាងចុងពាក្យអាលបនៈ ដែលគួរប្រកបប្រើ ឱ្យមានសំឡេងវែងស្រួលមាត់ :

ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ពាក្យសម្រាប់កែមស៊ែមពីខាងចុងពាក្យអាលបនៈ ដែលគួរប្រកបប្រើ ឱ្យមានសំឡេងវែងស្រួលមាត់ :

ឧទាហរណ៍

“ព្រះអង្គអើយ, ភិក្ខុអើយ, ទុក្ខអើយ, ព្រះពុទ្ធអើយ។”

ចំណាំការប្រើប្រាស់

(យ៉ាងនេះត្រូវថាបានតែ អ្ហើយ ជាដាច់ខាត កុំថា "ព្រះអង់គើយ, ភិកខ្វើយ, ទុកខើយ, ព្រះពុតឆើយ"; ត្រូវថា "ព្រះអង់អ្ហើយ, ភិកអ្ហើយ, ទុកអ្ហើយ, ព្រះពុតអ្ហើយ"។ ពាក្យដែលឥតមានអក្សរប្រកប, ដូចជា តាអើយ, បាអើយ, មាអើយ, ពូអើយ យ៉ាងនេះក៏ត្រូវថាបានតែ អ្ហើយ ដែរ កុំថា "តារ៉ើយ, បារ៉ើយ, មារ៉ើយ, ពូរ៉ើយឬពូវ៉ើយ"; ត្រូវថា "តាអ្ហើយ, មាអ្ហើយ, ពូអ្ហើយ"។ ប្រើសំឡេងខ្ពស់ជា អើ៎យ ក៏បាន តាមទំនងដែលត្រូវប្រើសូរខ្ពស់ ត្រូវប្រយ័ត្នកុំប្រើពាក្យ អើយ "អ្ហើយ" ជា អឺយឬអ្ហឺយ។ ម.ព. អឺយ{¥¥}១{££} ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់