ស្វែងយល់ពីពាក្យ

និយមន័យ

១០ ន័យ
១

ផ្ទាប់លាក់ខ្លួនប្រប ឬពួនបំបៀតខ្លួនប្រប :

ឧទាហរណ៍

“អែបប្របជញ្ជាំង, ឈរអែបនឹងទ្វារ។”

២

នែបជិត, បំបៀតជិត :

ឧទាហរណ៍

“អែបទូក។”

៣

ដាក់ផ្ទាប់ប្របៀតគ្នា, ដាក់ឬតាំងប្របគ្នា :

ឧទាហរណ៍

“ដាក់របស់អែបគ្នា។”

៤

ទន្ទឹមកៀកគ្នាឬប្របៀតគ្នា :

ឧទាហរណ៍

“ឈើដុះអែបគ្នា, ឈរអែបគ្នា។”

៥

(ព.ប្រ.) ចូលប្របឬចូលផ្គាប់ផ្គុនឱ្យជិតដិត :

ឧទាហរណ៍

“អែបលោកអ្នកធំ។”

៦

ប៉ិនផ្គាប់ផ្គុនឱ្យទុកចិត្ត។

ឧទាហរណ៍

“”

៧

ផ្គាប់ផ្គុនដើម្បីឱ្យជិតដិតទុកចិត្តជឿស្ដាប់។

ឧទាហរណ៍

“”

៨

អែបជិត, អែបស៊ប់, ដាក់ផ្អបឬស៊ែមឱ្យជិតជាប់គ្នា។

ឧទាហរណ៍

“”

៩

(ព.ប្រ.) ផ្គាប់ផ្គុនរណេបរណិបដើម្បីឱ្យជិតស្និទ្ធស្នាល, ឡែបឡប :

ឧទាហរណ៍

“(ព.កា.) ថា រីជនអែបអប ប្រើបែបឡែបឡប ប្រចុបប្រចែង បញ្ជោរនាយអាយ ដោយប្រើពាក្យក្លែង តាមតែចិត្តឯង ឱ្យបានប្រយោជន៍។ ពុំសូវអៀនខ្មាស បញ្ជោរផ្ដេសផ្ដាស មានឆៅមានខ្លោច អ្នកខ្សោយគំនិត ពុំគិតល្អិតល្អោច ជួនកាលដោយហោច គង់លង់តាមខ្លះ។”

១០

អែបយកជាអាង, យកជាទីពឹងឬជាទីពំនាក់។

ឧទាហរណ៍

“”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់