វចនានុក្រមខ្មែរវចនានុក្រម
អំបិលម្ទេស
ឈ្មោះម្ហូបគោកមួយប្រភេទ ធ្វើដោយអំបិលនិងម្ទេសជាដើមបុកឱ្យល្អិត :
ឈ្មោះម្ហូបគោកមួយប្រភេទ ធ្វើដោយអំបិលនិងម្ទេសជាដើមបុកឱ្យល្អិត :
ឈ្មោះម្ហូបគោកមួយប្រភេទ ធ្វើដោយអំបិលនិងម្ទេសជាដើមបុកឱ្យល្អិត :
“អំបិលម្ទេសក្រសាំង។”
(បែបបុកអំបិលម្ទេសក្រសាំងឱ្យមានរសជាតិឆ្ងាញ់ត្រូវជជុះយកគ្រាប់ឱ្យលាយសាច់ ហើយបុកគ្រាប់ឱ្យល្អិតម៉ដ្ឋដូចក្រមួន រួចហើយសឹមលាយបញ្ចុះជ្រំជាមួយនឹងគ្រឿងផ្សំគ្រប់មុខមានស្លឹកក្រូចសើចជាដើម បុកគ្រលុកឱ្យបានជាអំបិលម្ទេស, បុកបែបនេះទើបឆ្ងាញ់ ព្រោះគ្រាប់ក្រសាំងមានប្រេង, បុកញំៗ មិនបែកគ្រាប់ក្រសាំង មិនចេញប្រេង មិនសូវឆ្ងាញ់ទេ ច្រើនតែជូរៗ, បើដាក់ក្នុងក្រឡបិទគម្របឱ្យជិតទុកយូរថ្ងៃរឹតតែឆ្ងាញ់ជាងបុកភ្លាមបរិភោគភ្លាម, អំបិលម្ទេសក្រសាំងបែបនេះ រាប់ជាព្យញ្ជនាហារមួយប្រភេទរបស់ខ្មែរ ពុំមែនថយថោកឡើយ)។