អំបោះព្រះ
ឈ្មោះវល្លិមួយប្រភេទ ដើមទន់ស្លឹកស្រដៀងនឹងស្លឹកបណ្ដូលពេជ្រស្ទើរចាប់ច្រឡំ ប៉ុន្តែដើមស្រលួតឥតបន្លា ឡើងតោងអាស្រ័យនឹងដើមឈើធំ ទម្លាក់ឫសវែងៗ រយោងរយានចុះមកខាងក្រោមរហូតដល់ដីក៏មាន :

“វល្លិអំបោះព្រះ (ហៅ វល្លិយឺត ក៏បាន)។”
សរសៃពីងពាងព្រៃពួកមួយដែលវាគ្រាន់តែបញ្ចេញចោលមិនព័ទ្ធមងឬសំបុកឡើយ, មានសាច់ម៉ដ្ឋល្អិតឆ្មារសម្បុរសក្បុសរលើប, ខ្យល់បក់រសាត់តាមផ្ទៃអាកាសធ្លាក់ចុះមកជាប់នឹងមែកឈើ ជាដើម, ជួនកាលរសាត់ជាប់ដោយទាំងតួពីងពាងមកផងក៏មាន; បើសរសៃនោះចូលភ្នែកបណ្ដាលឱ្យភ្នែកហើមភ្លាម :
“ពីរបីថ្ងៃនេះ ឃើញអំបោះព្រះរសាត់ព្រាតឯអាកាស, ត្រូវប្រយ័ត្ន ក្រែងចូលភ្នែក (ហៅ អំបោះខ្មោច ឬ សរសៃឈូក ក៏មាន, តាមទម្លាប់ដោយស្រុក)។”