ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

សង្កត់ឱ្យរាបសាច់សំពត់ដោយឆ្នាំងក្ដៅ :

ឧទាហរណ៍

“អ៊ុតខោ, អ៊ុតអាវ។”

២

សង្កត់ដោយកញ្ចប់ដីខ្សាច់ក្ដៅជាដើមឱ្យរាបស្លាប់សាច់ :

ឧទាហរណ៍

“អ៊ុតស្លឹកសង្កែ។”

៣

(ព.ប្រ.) ស្ដីបន្ទោសជ្រក់ជ្រេញកម្ដៅចិត្តរាល់វេលាងើបមុខពុំរួច ឬសង្កត់សង្កិនញាំញីជានិច្ច :

ឧទាហរណ៍

“បើព្រឹកអ៊ុត ល្ងាចអ៊ុតយ៉ាងនេះ នឹងទ្រាំនៅតទៅទៀតមិនកើតទេ! (ព.សា.)។”

៤

ឆ្នាំងសម្រាប់អ៊ុត, ប្រដាប់សម្រាប់អ៊ុត។

ឧទាហរណ៍

“”

៥

ធ្វើសក់ក្បាលឱ្យមានសណ្ឋានផ្សេងៗដោយប្រដាប់អ៊ុតតាមសម័យនិយម។

ឧទាហរណ៍

“”

៦

បើកបង្ហើបគម្របចានអាប៉ោងសន្សឹមៗ បន្តិចម្ដងៗ ដោយឱនផ្ដេកក្បាលពិនិត្យសង្កេតផ្ទៀងមើលភ្នែកអាប៉ោងនោះយ៉ាងហ្មត់ចត់ ឬពិនិត្យសង្កេតផ្ទៀងមើលយ៉ាងហ្មត់ចត់និងយ៉ាងសន្សឹមៗនូវអាការៈឬល្បិចជាដើមនៃល្បែងស៊ីសងឯទៀតៗ ក៏ហៅថា អ៊ុត ដែរ :

ឧទាហរណ៍

“អ៊ុតអាប៉ោង, អាល័យតែអ៊ុតអាប៉ោង គោស៊ីស្រូវអស់។ អ៊ុតសន្លឹកបៀ។ល។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់