វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អ័ក្ស

ន. [អាក់]

គ្រឿងប្រដាប់របស់ខ្មែរមួយប្រភេទ ធ្វើដោយឈើខ្លឹម មានកាំ, មានរបារ ខាងខ្នង មានសណ្ឋានមូលៗ ខាងពោះមានសណ្ឋានសំប៉ាតៗ រាយរង្វើលៗចុងទាំងពីរខាងបញ្ចុះភ្ជាប់នឹងចុងកាំ, មានភ្លៅ (អ័ក្ស) វិលបាន, មានជើងទ្រមាំ, មានដៃសម្រាប់កាន់រវៃឱ្យវិល; ជាប្រដាប់សម្រាប់ផាត់សូត្ររបស់ស្ត្រីខ្មែរ មានតាំងពីក្នុងបុរាណសម័យព្រេងនាយរហូតមក :

ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ឧទាហរណ៍

“ម្សិលមិញ ខ្ញុំផាត់សូត្របានមួយអ័ក្ស។”

២

(គណិត.) បន្ទាត់ត្រង់មួយពិតឬក្នុងមនោគតិរត់កាត់ត្រង់ចំណុចកណ្ដាលនៃវត្ថុមួយ។

ឧទាហរណ៍

“”

៣

(គណិត.) បន្ទាត់ត្រង់មួយដែលចែកវត្ថុមួយជាពីរផ្នែកស៊ីមេទ្រីគ្នា :

ឧទាហរណ៍

“អ័ក្សឆ្លុះ, អ័ក្សបរិវត្តន៍។”

៤

(គណិត.) បន្ទាត់នឹងមួយប្រើសម្រាប់បង្ហាញទីតាំងនៃចំណុចណាមួយ :

ឧទាហរណ៍

“អ័ក្សអាប់ស៊ីស។”

៥

(ភូមិ.) បន្ទាត់ក្នុងមនោគតិ ដែលរត់ពីប៉ូលជើងទៅប៉ូលត្បូងកាត់តាមផ្ចិតផែនដី។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ធ្លាប់សរសេរភ្លាត់ជា អាក់ មកយូរហើយ, គួរសរសេរ អ័ក្ស វិញ ទៀងទាត់តាមកំណើតពាក្យ ព្រោះ អ័ក្ស និង អាក់ គង់មានសំឡេងប៉ុនគ្នាទេ បារ. ក៏ថា AXE ដូចសំស្ក្រឹត អក្ស "ស្នួល; ភ្លៅ" នេះដែរ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់