វចនានុក្រមខ្មែរវចនានុក្រម
ឥច្ឆា
ន. [អ៊ិច-ឆា]
សេចក្ដីប្រាថ្នា; ការចង់បាន, ចំណង់; សេចក្ដីត្រូវការ; សេចក្ដីលោភ, អភិជ្ឈា :
សេចក្ដីប្រាថ្នា; ការចង់បាន, ចំណង់; សេចក្ដីត្រូវការ; សេចក្ដីលោភ, អភិជ្ឈា :
សេចក្ដីប្រាថ្នា; ការចង់បាន, ចំណង់; សេចក្ដីត្រូវការ; សេចក្ដីលោភ, អភិជ្ឈា :
“មានឥច្ឆា។”
ពាក្យនេះ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា "ឫស្យា, សេចក្ដីឈ្នានីស, សេចក្ដីច្រណែន, ការរិះគន់គេដោយមានសេចក្ដីច្រណែនឬឈ្នានីស" :
“ខ្ញុំឥតមានឥច្ឆាទៅរកអ្នកណាទេ, សម្ដីឥច្ឆា គឺសម្ដីឈ្នានីសឬច្រណែន, កុំឥច្ឆាគេ! គឺកុំឈ្នានីសគេ! ឬកុំច្រណែននឹងគេ!”
មារយាទឬការប្រព្រឹត្តចិត្តគំនិតប្រកបដោយឥច្ឆា។
“”
ទោសនៃឥច្ឆា; អ្នកដែលមានឥច្ឆាជាទោស។
“”
បុគ្គលដែលត្រូវឥច្ឆាគ្របសង្កត់ គឺបុគ្គលដែលលុះក្នុងអំណាចឥច្ឆាឬដែលល្មោភចង់បានឥតខ្មាស។
“”
(ម.ព. ឫស្យា និង ឥស្សា ផង)។