វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

ដែលមិនមាន :

ឧទាហរណ៍

“មនុស្សឥតគួរឥតសម, បុគ្គលឥតភ័ព្វ!”

២

មិន. ពុំ, អត់ :

ឧទាហរណ៍

“ឥតដឹង, ឥតបានឮ, ឥតដើមទុន។”

៣

ដែលឥតធ្វើការអ្វី :

ឧទាហរណ៍

“ដើរលេងឥតអំពើ!”

៤

ឥតប្រយោជន៍ :

ឧទាហរណ៍

“ខំប្រឹងឥតអំពើ, ធ្វើការឥតអំពើ។ល។”

៥

ដែលធ្វើអ្វីពុំកើត; ដែលគ្មានសេចក្ដីចម្រើន :

ឧទាហរណ៍

“មនុស្សឥតកំណើត!”

៦

ពុំមានអ្វី :

ឧទាហរណ៍

“ល្អឥតបីប្រៀប។”

៧

ដែលមានគំនិតខ្លីៗ ឬឥតគំនិត :

ឧទាហរណ៍

“មនុស្សឥតបើគិត។”

៨

មិនដែលរអាក់រអួល, មិនដែលអាក់ខាន :

ឧទាហរណ៍

“ទៅមកឥតអាក់, ធ្វើការឥតអាក់!”

ចំណាំការប្រើប្រាស់

(កុំប្រើពាក្យបដិសេធ ឥត, មិន, ពុំ, អត់ នេះជា ឥត— ក៏ទេ, មិន— ក៏ទេ ដូច្នេះឡើយ, ដូចជា ខ្ញុំឥតដែលបានឃើញរបស់នោះ សូម្បីតែម្ដងក៏ទេ ប្រើយ៉ាងនេះខុសទាំងស្រុង ព្រោះ ក៏ទេ ជាពាក្យបដិសេធដែរ; បើប្រើជា ឥត—ទេ —ក៏ទេសោះ ដូច្នេះបាន, ដូចជា ខ្ញុំឥតដែលបានឃើញរបស់នោះទេ សូម្បីតែម្ដងក៏ទេសោះ ពាក្យបដិសេធ ក៏ទេ សម្រាប់ប្រើតែជាមួយនឹងពាក្យ នឹង គឺ នឹង—ក៏ទេ, ត្រូវប្រើជា ដូចជា ខ្ញុំនឹងដែលបានឃើញរបស់នោះ សូម្បីតែម្ដងក៏ទេ!)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់