វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ធ្នូព្រះឥន្ទ។

ឧទាហរណ៍

“”

២

ពន្លឺនាផ្ទៃមេឃមានសណ្ឋានកោងស្រដៀងនឹងរាងដងធ្នូដែលយឹតពេញកម្លាំង តែងកើតមានត្រង់ទិសផ្ទុយគ្នានឹងវង់ព្រះអាទិត្យ កើតដោយរស្មីព្រះអាទិត្យចាំងប៉ះនឹងពពកហើយចូលទៅក្នុងតំណក់ទឹកភ្លៀងឬស្រទាប់ភ្លៀងព្ធដ៏អាកាល បញ្ចេញព័ណ៌ ៧យ៉ាងគឺ ព័ណ៌ស្វាយ, ខៀវលាយស្វាយនិងក្រហមប្រឿង, ខៀវ, បៃតង, លឿង, លឿងចាស់, ក្រហម ប្រាកដដល់ភ្នែកអ្នកមើលឃើញ, ជាសញ្ជាតិរស្មីមួយបែបដ៏ល្អនាផ្ទៃអាកាស (បើចង់ឃើញពន្លឺដូចឥន្ទធនូ ត្រូវឈរព្រួសទឹកឱ្យខ្លាំងពីខាងចំហៀងផ្ទុយគ្នានឹងវង់ព្រះអាទិត្យ នឹងឃើញព័ណ៌ ៧យ៉ាងដូចព័ណ៌ឥន្ទធនូសុទ្ធសាធ គ្រាន់តែមិនមានសណ្ឋានកោងធំដូចឥន្ទធនូប៉ុណ្ណោះ) :

ឧទាហរណ៍

“ឥន្ទធនូចុះ មានឥន្ទធនូ។”

៣

(ព.ប្រ.) ខ្មែរហៅផ្ទាំងសំពត់តូចវែង មានព័ណ៌ឆ្លាស់គ្នា, ជាឥស្សរិយាភរណៈ សម្រាប់ឥស្សរជនស្ពាយឆៀង ថា ឥន្ទធនូ ដែរ :

ឧទាហរណ៍

“ស្ពាយឆៀងឥន្ទធនូ។”

ចំណាំការប្រើប្រាស់

(ព.កា. ប្រើជា ឥន្ទចាបឬឥន្ទចាបៈ, ឥន្ទិស្សាស, ឥន្ទាវុធឬឥន្ទ្រាយុធ ក៏បាន ប្រែថា "ធ្នូព្រះឥន្ទ" គឺ ឥន្ទធនូ ដែរ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់