វចនានុក្រមខ្មែរ

ឥន្ទវង្ស

ឆន្ទឬកាព្យមានលំនាំសូរសំឡេងបទប្រៀបដូចជាសូរសព្ទប៉ីឬស្រឡៃនៃព្រះឥន្ទ។ ជាឈ្មោះឆន្ទឬគាថាមួយយ៉ាង សម្រាប់ប្រើបានងាយខាងភាសាសំស្ក្រឹតនិងបាលី ឬប្រើជាភាសាខ្មែរក៏បាន ប៉ុន្តែពិបាកតែងណាស់; បួនបាទគឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗ មាន ១២អក្សរ, ត្រង់អក្សរទី ១, ២, ៣និងទី ៤, ៥, ៦ជា ត-គ ណៈ គឺគណៈដែលមានអក្សរទី ១និងទី ២ជាគរុទី ៣ជា លហុ (គរុដើម គរុកណ្ដាល លហុចុង) ; ត្រង់អក្សរទី ៧, ៨, ៩ជា ជ គណៈ គឺគណៈ ដែលមានអក្សរទី ១និងទី ៣ជាលហុ ទី ២ជាគរុ (លហុដើម គរុកណ្ដាល លហុចុង) ; ត្រង់អក្សរទី ១០, ១១, ១២ជា រ គណៈ គឺគណៈដែលមានអក្សរទី ១និង ទី ៣ជាគរុ ទី ២ជាលហុ (គរុដើម លហុកណ្ដាល គរុចុង) ; ទាំងបួនបាទ មានកំណត់ដូចគ្នា (ពាក្យប្រាប់មេឥន្ទវិសច្ឆន្ទនេះថា សាយិន្ទវំសា ខលុ យត្ថ តា ជរា)។

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឧទាហរណ៍

“”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់