ឥរិយាបថនិយម
(ទស្សនៈ.) ទ្រឹស្ដីដែលអះអាងថា ឥរិយាបថមនុស្សនិងសត្វអាចត្រូវបានបកស្រាយក្នុងលក្ខខណ្ឌមួយដោយមិនគិតអំពីគំនិតឬអារម្មណ៍ និងអះអាងថា ចិត្តវិបល្លាស គេអាចព្យាបាលបានតាមរយៈការផ្លាស់ប្ដូរគំរូឥរិយាបថផ្សេងៗ។ ក្នុងន័យទូលាយ ឥរិយាបថនិយម គឺជាទស្សនៈដែលយល់ថា ឥរិយាបថគឺជាមូលដ្ឋានក្នុងការយល់ដឹងអំពីបាតុភូតចិត្ត។