ឥសូរ
ដែលជាធំ, ជាចម្បង, ជាកំពូលលើគេ, ជាម្ចាស់លើគេ :
ដែលជាធំ, ជាចម្បង, ជាកំពូលលើគេ, ជាម្ចាស់លើគេ :
ដែលជាធំ, ជាចម្បង, ជាកំពូលលើគេ, ជាម្ចាស់លើគេ :
“ពង្សពុទ្ធង្កូរ ឥសូរកំពូល លើអស់អ្នកផង គោរពមាតា កុំឱ្យមានហ្មង ពុំដែលកន្លង ទសពិធធម៌ថ្លៃ។”
ព្រះសិវៈ; អ្នកធំ; អ្នកដែលជាចម្បងលើសអស់អ្នកផង, ម្ចាស់លើគេ, ម្ចាស់ផែនដី (ក្សត្រិយ៍ទ្រង់រាជ្យ) ; ចៅហ្វាយធំ។ ព្រះឥសូរ ព្រះសិវៈ (ព្រះឥសូរ ឬ ព្រះសិវៈ នេះជាទេវតាឬជាព្រះស័ក្ដិសិទ្ធិវិសេសមួយអង្គរបស់ពួកព្រាហ្មណិក) :
“(ព.កា.) ថា ឥសូរនារាយណ៍និងព្រះព្រហ្ម អ្នកជឿនិយមថាស័ក្ដិសិទ្ធិ ឯព្រះសម្ពុទ្ធទ្រង់ពិនិត្យ ឃើញថាការណ៍ពិតផ្សេងទៅវិញ។ ទ្រង់ឃើញអដ្ឋង្គិកមគ្គ ជាផ្លូវជៀងជាក់ត្រង់រលេញ ទើបលះចោលផ្លូវអមខាងចេញ ចំណេញបានត្រាស់ពោធិញ្ញាណ។”
ខ្មែរសម័យបុរាណប្រើពាក្យ ឥសូរ ឬ ឦសូរ នេះជាគោរមព្រះបរមនាមនៃក្សត្រិយ៍ទ្រង់រាជ្យក្នុងរជ្ជកាលខ្លះក៏មាន, ដូចជា ក្សត្រិយេសូរ, បរមេសូរ (តមកក្លាយជា បរមីសូរ ក៏មាន) រាមេសូរ, នរេសូរ (< សំ. ក្សត្រិយ, បរម, រាម, នរ + ឦឝរ) ជាដើម; ប្រើជាឋានន្តរមន្ត្រីក៏មាន, ដូចជា ពិពិធឦសូរ, ឥសូរមេត្រី, ឥសូរសម្បត្តិ ជាដើម។
“”