វចនានុក្រមខ្មែរ

ឧដ្ឋាន

ការក្រោក; ការក្រោកពីដេក; សេចក្ដីព្យាយាមក្លៀវក្លា, សេចក្ដីខំប្រឹងពេញកម្លាំង សេចក្ដីក្រវើនក្រតើនធ្វើការដោយមិនខ្ជិលច្រអូស :

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

១០ ន័យ
១

ការក្រោក; ការក្រោកពីដេក; សេចក្ដីព្យាយាមក្លៀវក្លា, សេចក្ដីខំប្រឹងពេញកម្លាំង សេចក្ដីក្រវើនក្រតើនធ្វើការដោយមិនខ្ជិលច្រអូស :

ឧទាហរណ៍

“មនុស្សមានឧដ្ឋានៈ តែងចួបប្រទះប្រយោជន៍ជាដរាបពុំដែលខាន។ (សុភាសិត) អ្នកមានឧដ្ឋាន តែងបានទ្រព្យធន។ (ព.កា.) ឧដ្ឋានគឺព្យាយាម មិនទីមទាមដោយក្ដីខ្ជិល មិនក្រាញឱ្យរេចរិល អាចរំកិលបង្វិលការ។ ជាគុណធម៌ថ្លៃ អ្នកឈ្លាសវៃមានវិចារណ៍ ពុំដែលមានថ្លោះការ ព្រោះដោយសារមានឧដ្ឋាន។”

២

កាលឬវេលាដែលត្រូវក្រោក។

ឧទាហរណ៍

“”

៣

ភាវៈនៃឧដ្ឋានៈ។

ឧទាហរណ៍

“”

៤

(ម.ព. ឧដ្ឋានវន្ត)។

ឧទាហរណ៍

“”

៥

អ្នកដែលមានឧដ្ឋានៈ។

ឧទាហរណ៍

“”

៦

(ម.ព. ឧដ្ឋានវន្ត)។

ឧទាហរណ៍

“”

៧

(ម.ព. ឧដ្ឋានកាល)។

ឧទាហរណ៍

“”

៨

ការកំណត់វេលាដែលត្រូវភ្ញាក់ឬត្រូវក្រោកពីដេក :

ឧទាហរណ៍

“គួរធ្វើឧដ្ឋានសញ្ញារាល់ពេលដែលរៀបដេក។”

៩

ការបរិបូណ៌ដោយសេចក្ដីខំប្រឹងពេញកម្លាំង :

ឧទាហរណ៍

“ឧដ្ឋានសម្បទាជាជំនួយជួយឱ្យភ័ព្វព្រេងសំណាងចេញមុខឱ្យផល។”

១០

សម័យដែលត្រូវក្រោក; សម័យដែលត្រូវខំប្រឹងប្រែងធ្វើកិច្ចការដោយពេញកម្លាំង :

ឧទាហរណ៍

“(ព.កា.) ប្រទះឧដ្ឋានសម័យ ត្រូវប្រឹងកែខៃឱ្យទាន់គេ កុំនៅទម្រន់ដោយធ្វេសទ្វេ គេភ្ញាក់ពីដេកយើងត្រូវភ្ញាក់។ គេផ្ដើមកិច្ចការយើងត្រូវផ្ដើម កុំអើតអើមត្រាតែខ្លួនធ្លាក់ ព្រយុងចំហុងផុងខូចល័ក្ខណ៍ រអាក់រអួលដួលសន្លប់។ល។”

ចំណាំការប្រើប្រាស់

(បើស្ត្រីជា ឧដ្ឋានវន្តី ឬឧដ្ឋានវតី)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់