វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

សេចក្ដីទំនុកបម្រុង, ការជួយទប់ទល់គ្នា :

ឧទាហរណ៍

“មានឧបករណ៍ ទៅវិញទៅមក។”

២

គ្រឿងចិញ្ចឹមជីវិត, មុខការរបរ, ផ្លូវធ្វើការរកស៊ី :

ឧទាហរណ៍

“ខំប្រឹងរកឧបករណ៍ផ្គត់ផ្គង់បម្រុងអាត្មានិងគ្រួសារ។”

៣

គ្រឿងទប់ទល់, គ្រឿងប្រុង, គ្រឿងប្រកបផ្សំគ្នា :

ឧទាហរណ៍

“ឧបករណ៍រទេះ គ្រឿងរទេះ។”

៤

គ្រឿងប្រើប្រាស់ជិតដៃ (គ្រឿងដៃ), គ្រឿងប្រដាប់សម្រាប់ធ្វើការ, គ្រឿងហត្ថកម្ម :

ឧទាហរណ៍

“ខ្វះខាតឧបករណ៍ប្រើប្រាស់។”

៥

គ្រឿងចក្រឬគ្រឿងម៉ាស៊ីនដែលប្រើក្នុងសម័យបច្ចុប្បន្ននេះក៏ចាត់ជា ឧបករណ៍ ដែរ :

ឧទាហរណ៍

“(ព.កា.) មុខការរបរ ត្រូវមានឧបករណ៍ ទុកជាជំហរ បើខ្វះឧបករណ៍ អំណរសាទរ ក៏ពុំបវរ ផុតមុខផុតក្រោយ។ មាននេះខ្វះនោះ មុខការលេះលោះ ពុំផ្ដល់អំណោយ ទោះបីផ្ដល់ខ្លះ ទ្រព្យធនក៏ខ្សោយ គួរជនកុំធ្លោយ ឱ្យខ្វះឧបករណ៍។”

៦

បរិធានសម្រាប់ជាជំនួយដោះស្រាយបញ្ហានានា។

ឧទាហរណ៍

“”

៧

(ប.ព.) សំណុំកម្មវិធីឬប្រដាប់ប្រដាសម្រាប់ប្រើក្នុងកុំព្យូទ័រឬក្នុងបណ្ដាញ។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់