ឧបេក្ខា
ការតាំងចិត្តជាកណ្ដាល, សេចក្ដីព្រងើយកន្តើយ, ដំណើរមិនលម្អៀងទៅខាងណា :
ការតាំងចិត្តជាកណ្ដាល, សេចក្ដីព្រងើយកន្តើយ, ដំណើរមិនលម្អៀងទៅខាងណា :
ការតាំងចិត្តជាកណ្ដាល, សេចក្ដីព្រងើយកន្តើយ, ដំណើរមិនលម្អៀងទៅខាងណា :
“តាំងចិត្តជាឧបេក្ខា។”
(ព.ពុ) នេះជាប័ក្ខពួកនៃព្រហ្មវិហារធម៌បួន, រាប់រួមគឺ មេត្តា ការរាប់អានជិតដិតស្និទ្ធស្នាលនឹងគ្នា, ករុណា ការអាណិតអាសូរគ្នាទៅវិញទៅមក, មុទិតា ការរីករាយជានិច្ចចំពោះសេចក្ដីសុខ ចម្រើននៃអ្នកដទៃ, ឧបេក្ខា ការតាំងចិត្តជាកណ្ដាលៗស្មើៗ។ ព្រហ្មវិហារធម៌ទាំងបួននេះ ជាប្រភពនៃសន្តិភាពនិងវឌ្ឍនភាពក្នុងលោក ... :
“(ព.កា.) ថា មេត្តា-ករុណា-មុទិតា ឧបេក្ខាទាំងបួននេះសោភា ប្រសិនបើជនទាំងអស់គ្នា អាចកាន់រក្សាឱ្យដិតដល់។ សមលោកទាំងមូលបានសុខស្ងប់ ត្រឡប់ជាឥតជ្រួលច្របល់ ព្រោះធម៌បួននេះបញ្ចេញផល ផ្ដល់សន្តិសុខឱ្យជានិច្ច។ សូម្បីដាច់តែមេត្តាមួយ ទុក្ខព្រួយតែងតែប៉ះទង្គិច ឈឺចាប់ក្ដៅផ្សាជាងឃ្មុំទិច លិចលង់ហិនហោចជាអនេក។”
ដែលជាកណ្ដាល, ដែលព្រងើយកន្តើយ, ដែលមិនលម្អៀងទៅខាងណា :
“ចិត្តឧបេក្ខា គឺចិត្តជាកណ្ដាល, ចិត្តព្រងើយកន្តើយ។”
(ម.ព. ព្រហ្មវិហារ ក្នុង ព្រហ្ម)។