វចនានុក្រមខ្មែរ

ឧបេន្ទវជិរច្ឆន្ទ

ឆន្ទឬកាព្យមានដំណើរសូរសព្ទបទលាំៗគ្នានឹងឥន្ទវជិរច្ឆន្ទ។ ជាឈ្មោះឆន្ទឬគាថាមួយយ៉ាង សម្រាប់ប្រើខាងភាសាសំស្ក្រឹតនិងបាលីដោយងាយ, ឬប្រើជាភាសាខ្មែរក៏បាន ប៉ុន្តែពិបាកតែងណាស់; បួនបាទ គឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗ មាន ១១អក្សរ, ត្រង់អក្សរ ទី ១, ២, ៣ជា ជ គណៈ គឺគណៈដែលមានអក្សរទី ១និងទី ៣ជាលហុ ទី ២ជាគរុ, អក្សរ ទី ៧, ៨, ៩គឺជា ជ គណៈ ដែរ (អក្សរទី១, ៣, ៧, ៩ជាលហុ ទី ២, ៨ជាគរុ) ; ត្រង់អក្សរទី ៤, ៥, ៦ជា ត គណៈ គឺគណៈដែលមានអក្សរទី ១និងទី ២ជាគរុ ទី ៣ជាលហុ (គរុដើម គរុកណ្ដាល លហុចុង) ; ត្រង់អក្សរទី ១០និងទី ១១ជា គរុ; ទាំងបួនបាទមានកំណត់ដូចគ្នា (ពាក្យប្រាប់មេឧបេន្ទវជិរច្ឆន្ទនេះថា ឧបាទិកា សា វ ជ តា ជ គា កោ)។

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឆន្ទឬកាព្យមានដំណើរសូរសព្ទបទលាំៗគ្នានឹងឥន្ទវជិរច្ឆន្ទ។ ជាឈ្មោះឆន្ទឬគាថាមួយយ៉ាង សម្រាប់ប្រើខាងភាសាសំស្ក្រឹតនិងបាលីដោយងាយ, ឬប្រើជាភាសាខ្មែរក៏បាន ប៉ុន្តែពិបាកតែងណាស់; បួនបាទ គឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗ មាន ១១អក្សរ, ត្រង់អក្សរ ទី ១, ២, ៣ជា ជ គណៈ គឺគណៈដែលមានអក្សរទី ១និងទី ៣ជាលហុ ទី ២ជាគរុ, អក្សរ ទី ៧, ៨, ៩គឺជា ជ គណៈ ដែរ (អក្សរទី១, ៣, ៧, ៩ជាលហុ ទី ២, ៨ជាគរុ) ; ត្រង់អក្សរទី ៤, ៥, ៦ជា ត គណៈ គឺគណៈដែលមានអក្សរទី ១និងទី ២ជាគរុ ទី ៣ជាលហុ (គរុដើម គរុកណ្ដាល លហុចុង) ; ត្រង់អក្សរទី ១០និងទី ១១ជា គរុ; ទាំងបួនបាទមានកំណត់ដូចគ្នា (ពាក្យប្រាប់មេឧបេន្ទវជិរច្ឆន្ទនេះថា ឧបាទិកា សា វ ជ តា ជ គា កោ)។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ម.ព. ឥន្ទវជិរច្ឆន្ទ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់