វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

កើតឯង :

ឧទាហរណ៍

“អ្នកខ្លះស្លាប់ទៅឧប្បត្តិកជាទេវតា, ខ្លះទៅឧប្បត្តិកជាប្រេត, ខ្លះជាពស់ថ្លាន់។”

២

ដែលបណ្ដាលកើតឡើង; ដែលប្រតិដ្ឋផ្សំ, ដែលសន្មតថា :

ឧទាហរណ៍

“ពាក្យឧប្បត្តិក, សេចក្ដីឧប្បត្តិក។ (ព.កា.) សម្ដីឧប្បត្តិកឡើងឯងៗ គួរក្រែងកុំអាលប្រញាប់ថា- តាមភ្លាមត្រូវតែពិចារណា បើពិតសឹមថាកុំធ្វេសធ្លោយ។ ដ្បិតពាក្យឧប្បត្តិកសឹងតែភ្លាត់ ចេញតែពីមាត់ជនកម្សោយ មនុស្សល្ងង់ជ្រុលជឿលុះថ្ងៃក្រោយ នាំឱ្យអ្នកផងមើលងាយ។”

៣

ការកើត; ការចាប់ជាតិ។ ខ្មែរប្រើសំដៅសេចក្ដីថា "ការកើតឯង; ការចាប់កំណើតឥតមាតាបិតា, ឥតមេបា; ឧបបាតិក" :

ឧទាហរណ៍

“ឧប្បត្តិកនៃពួកដង្កូវ។”

៤

ការសន្មតឬការតាំងឱ្យជាអាចារ្យ។

ឧទាហរណ៍

“”

៥

សន្មតឱ្យជា :

ឧទាហរណ៍

“ឧប្បត្តិកមនុស្សម្នាក់ឱ្យធ្វើជាយក្ស ម្នាក់ទៀតជាស្វា។”

ចំណាំការប្រើប្រាស់

(ម.ព. ឧប្បត្តិ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់