វចនានុក្រមខ្មែរ

ឫក្ស

ផ្កាយក្រពើ; ផ្កាយនព្វគ្រោះ; វេលាមានជោគ, មានមង្គល, មានសួស្ដី ដែលកំណត់តាមហោរាសាស្ត្រ :

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ផ្កាយក្រពើ; ផ្កាយនព្វគ្រោះ; វេលាមានជោគ, មានមង្គល, មានសួស្ដី ដែលកំណត់តាមហោរាសាស្ត្រ :

ឧទាហរណ៍

“ហោរសង្កេតរកឫក្ស, ថ្ងៃមានឫក្ស។”

ចំណាំការប្រើប្រាស់

(សរសេរជា ឫក្ស ដូច្នេះឯង ប៉ុន្តែមានសំនៀងឱ្យថាជា ២ ប្រភេទ ដូចជា អ្នកខ្លះថា រឹក អ្នកខ្លះថា រើក, ដែលថា រើក ជាសំនៀងឃ្លាតក្លាយតាមទម្លាប់និយាយ, ដូចគ្នានឹងពាក្យ កណ្ដុរ, ឆ្នាំកុរ, ខ្នុរ, សម្បុរ, អសុរ, ហឹរ នេះសរសេរយ៉ាងនេះឯង ប៉ុន្តែអ្នកខ្លះនិយាយក្លាយសំនៀងថា កណ្ដោរ, ឆ្នាំកោរ, ខ្នោរ, សម្បោរ, អសោរ, ហើរ ដូច្នេះទៅវិញ; សៀមក៏សរសេរ ឫក្ស ប៉ុន្តែនិយាយក្លាយសំនៀងថា រើក ដែរ អ.ថ. រ៉ឺក។ ម.ព. នក្ខត្តឫក្ស)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់