វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឫសីប្លែងសារ

ន. [រឹ-សី-ផ្លែង-សា]

ឈ្មោះវិធីសរសេរសំបុត្រប្លែងរបៀបអក្សរបំបាំងសេចក្ដី, ជាចំណេះរបស់ខ្មែរក្នុងបុរាណសម័យ, មានច្រើនបែប; មុនដំបូងត្រូវសរសេរសេចក្ដីឱ្យច្បាស់លាស់តាមធម្មតាសិន, ត្រូវប្រើបានចំពោះតែឃ្លារបះខ្លីៗឱ្យល្មមរាប់អក្សរស្រង់បានងាយ, រួចហើយ ត្រូវរាប់អក្សរបណ្ដោយពីដើមទៅចុង ដកយកមួយតួម្ដងៗ តាមកំណត់ចំនួនមកសរសេររៀបរៀង, ស្រៈបាំងឈើ និងលេខ និងសូន្យ (០) ក៏រាប់យកជាអក្សរមួយតួៗដែរ តែវិសជ៌នីយមិនរាប់, រួចដាក់លេខត្រង់ខាងដើមឃ្លារបះថា "២ឬ ៣, ៤, ៥" ជាដើម ជាសញ្ញាឱ្យអ្នកទទួលសំបុត្រនោះ អាចស្រង់អក្សរសរសេររៀបរៀងយកសេចក្ដីបានដោយងាយ។ កាលដែលរាប់ដកអក្សរប្លែងបំបាំងសេចក្ដីហៅថា ដក, ដល់រាប់អក្សរស្រង់ឱ្យឃើញជាសេចក្ដីវិញ ហៅថា ស្រង់; ដក ស្រង់ មានចំនួនស្មើគ្នាក៏មាន ខុសគ្នាក៏មាន, ដែលមានចំនួនខុសគ្នា បើចង់ប្រើផ្លាស់ប្ដូរយកបែបដកជាស្រង់ ឬបែបស្រង់ជាដកក៏បាន។ ដក ៣ស្រង់ ៣ដូចជា ល្អក្រចិមិយូត្តនរ > ចិត្តល្អមិនក្រយូរ (មាន ៨អក្សរ), កាលដែលដក ត្រូវរាប់ពី ចិ ដល់ ល្អ ដក ល្អ, ពី មិ ដល់ ក្រ ដក ក្រ, ...ពី ល្អ ដល់ ន ដក ន, ពី ក្រ ដល់ រ ដក រ, ត្រូវរាប់ដកបន្តគ្នា ៨សាឱ្យទាល់តែគ្រប់ទាំង ៨អក្សរឥតមានផ្ទួន (បើមានផ្ទួនលើតួដដែលណាមួយ ទុកជាខុស) ; ដល់វេលាស្រង់ក៏ដូចគ្នា, ត្រូវរាប់ពី ល្អ ដល់ ចិ ស្រង់ ចិ, ...ពី ត្ត ដល់ រ ស្រង់ រ! ដក ២ស្រង់ ៤ដូចជា : ចះនច‌េមិឈ្នះង់ > ចេះមិនឈ្នះចង់ (មាន ៧អក្សរ), ឬ ដក ៤ស្រង់ ២ជា នឈ្នេះចះចមិង់ ក៏បាន, បើចង់ ដក ៣ស្រង់ ៥ឬ ដក ៥ស្រង់ ៣វិញក៏បាន។ ដក ៣ស្រង់ ៩ដូចជា : ពីក់រខ្លួក្រេជាស់អំអាល្អបន > អំពើអាក្រក់ល្អជារបស់ខ្លួន (មាន ១៣អក្សរ)។ ដក ៤ស្រង់ ៧ដូចជា : ង់ល្ងេបសទីខ្មាចេះ > ខ្មាសល្ងង់ទើបចេះ (មាន ៩អក្សរ)។ ដក ៧ស្រង់ ៧ដូចជា : ប្រាលខ្ញុំតេ ៥អាក់សិខ្ចីរៀឱ្យ ០ណិ ១ន > អាណិតឱ្យខ្ញុំខ្ចីប្រាក់១៥០រៀលសិន (មាន ១៦អក្សររាប់ទាំងសូន្យ ផង)។ វណ្ណយុត្តដែលប្រើដាច់ដោយខ្លួនពីតួអក្សរ ដូចជា?;! ជាដើម ក៏ត្រូវរាប់យកជាអក្សរមួយតួៗដែរ; បើត្រូវការសរសេរថា ទៅមុនចុះ កុំចាំខ្ញុំ! ត្រូវសរសេរជា ៧នខ្ញុំមុចាំទៅកុំចេះ! (គឺប្រាប់ថាឱ្យសង់ ៧) ; ឬសរសេរជា ៤ចាំចុះមុេខ្ញុំកុំនទៅ! ក៏បាន (គឺប្រាប់ថាឱ្យស្រង់ ៤) ; លេខដែលបង់ខាងដើមឃ្លារបះ បើដាក់ក្នុងវង់ក្រចកជា (៧) ឬ (៤) ដូច្នេះក៏បាន។

ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ឬ ឥសីប្លែងសារ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់