វចនានុក្រមខ្មែរវចនានុក្រម
ឯង
សព្វ. [អែង]
អ្នក។ ពាក្យសម្រាប់ហៅ មនុស្សក្មេងជាងឬតូចទាបជាង ក្នុងទីចំពោះមុខ :
អ្នក។ ពាក្យសម្រាប់ហៅ មនុស្សក្មេងជាងឬតូចទាបជាង ក្នុងទីចំពោះមុខ :
អ្នក។ ពាក្យសម្រាប់ហៅ មនុស្សក្មេងជាងឬតូចទាបជាង ក្នុងទីចំពោះមុខ :
“ឯងទៅណា?; ឯងទាំងអស់គ្នា កុំអាលទៅណា!”
(ព.សា.) ប្រើជា អាអ្ហែង; ហងឯង (ព.សា.) ប្រើជា អ្ងែង, :
“និយាយថា អាអ្ហែងទៅណា?; អ្ងែងមកពីណា?”
ដែលជារបស់ខ្លួន :
“របស់ឯង, គ្នាឯង។”
ផ្ទាល់ខ្លួន, លើខ្លួន, ពីខ្លួន, ចំពោះខ្លួន, ពីទំនើងខ្លួន :
“ខ្លួនឯង, ឯកឯង, ម្នាក់ឯង។”
ស្រាប់, ស្រេចស្រាប់; តាមសញ្ជាតិ, តាមធម្មតា; ដែលមិនបាច់ធ្វើ, មិនបាច់ទិញជាដើម :
“ត្រពាំងកើតឯង, ឈើដុះឯង, របស់បានឯង, ចេះឯង; ការនុះវាឯងៗទេ!”
មែន, ពិត, មែនពិត; គត់; ហោង :
“ដូច្នោះឯង, នុ៎ះឯង; តែប៉ុណ្ណេះឯង។”
(សម្រាប់ប្រើក្នុងការនិយាយស្ដីធម្មតាឬក្នុងរឿងប្រលោមលោកជាដើម)។