វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឱង្ការ

[អោង-កា]

ពាក្យប្រើជារហស្សនាម (នាមកំបាំង) របស់ពួកទេវតាស័ក្ដិសិទ្ធិ គឺជាពាក្យហៅបញ្ចៀសមិនឱ្យចំឈ្មោះ ជាវាចាស័ក្ដិសិទ្ធិសម្រាប់ពួកព្រាហ្មណិក សូត្រប្រសិទ្ធីឬប្រើក្នុងយញ្ញពិធីផ្សេងៗ, ច្រើនប្រើរៀងត្រង់ខាងចុងប្រយោគពាក្យសូត្រ ថាតែម្ដងៗក៏មាន ថាផ្ទួនពីរដងៗ ឬបីដងៗក៏មាន។

ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ពាក្យប្រើជារហស្សនាម (នាមកំបាំង) របស់ពួកទេវតាស័ក្ដិសិទ្ធិ គឺជាពាក្យហៅបញ្ចៀសមិនឱ្យចំឈ្មោះ ជាវាចាស័ក្ដិសិទ្ធិសម្រាប់ពួកព្រាហ្មណិក សូត្រប្រសិទ្ធីឬប្រើក្នុងយញ្ញពិធីផ្សេងៗ, ច្រើនប្រើរៀងត្រង់ខាងចុងប្រយោគពាក្យសូត្រ ថាតែម្ដងៗក៏មាន ថាផ្ទួនពីរដងៗ ឬបីដងៗក៏មាន។

ឧទាហរណ៍

“”

២

ខ្មែរក្នុងបុរាណសម័យ, កាលដែលកំពុងប្រតិបត្តិជឿកាន់តាមលទ្ធិព្រាហ្មណ៍, ប្រើពាក្យនេះជាជំនួសព្រះបរមនាមនៃព្រះមហាក្សត្រថា ព្រះរាជឱង្ការ សំដៅសេចក្ដីថា "ព្រះរាជា ឬព្រះករុណាជាអម្ចាស់ជីវិតលើត្បូង" (មិនចេញឱ្យចំព្រះបរមនាម) :

ឧទាហរណ៍

“ព្រះបាទសម្ដេចព្រះរាជឱង្ការបរម បពិត្រក្រុងកម្ពុជាធិបតី ...។”

៣

ព្រះបន្ទូលព្រះ គឺពុទ្ធវចនៈ ឬពុទ្ធភាសិត (ពាក្យប្រើដោយសន្មតឬឧបកិច្ចជាឈ្មោះមន្តអាគមឬពាក្យរាយសេចក្ដីសម្រាប់សូត្ររម្ងាប់ឬសូត្របង្កក់ប្រសិទ្ធិជាដើម ហៅថា មន្តឱង្ការព្រះ)។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(លុះចំណេរកាលតៗមក ខ្មែរប្រើពាក្យនេះជាព្រះរាជតម្រាស់នៃព្រះមហាក្សត្រថា ព្រះឱង្ការឬព្រះរាជឱង្ការ, ព្រះបរមរាជឱង្ការ ប្រើជាប់រៀងដរាបមកដល់សម័យបច្ចុប្បន្ននេះ។ ម.ព. រាជឱង្ការ ក្នុង រាជ និង ឱម!)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់