វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

ស្រែកពេញសំឡេង ឬស្រែកឮគ្រលួចម្ដងៗ :

ឧទាហរណ៍

“ឱតពេញសំឡេង, ខំឱតឱ្យឮខ្លាំង។”

២

ដែលចេញសូរឱត :

ឧទាហរណ៍

“សំឡេងឱត។”

៣

(ព.ទ.បុ.) (ថា ...រលាស់ខ្លួនខ្ចាយ ...ក៏មាន) និយាយពីអ្នកមានចំណេះវិជ្ជាព្រមទាំងសម្ដីថ្វីមាត់ ប៉ុន្តែធ្វើឫកពាត្រុកៗ ញើបៗបែបហាក់ដូចជាល្ងង់ខ្លៅណាស់, លុះដល់វេលាត្រូវការស្រាប់តែបញ្ចេញប្រាជ្ញឱ្យឃើញជាក់ស្តែង ក្នុងកណ្ដាលជំនុំចំណោម :

ឧទាហរណ៍

“(ព.កា.) ធៀបពាក្យ ឱតភ័ន្ត ថា គាត់ហ្នឹងគាត់ធ្វើឫកត្រុកៗ បានជាអ្នកស្រុកខ្លះមើលងាយ ស្រាប់តែដល់គាត់រើកម្ចាយ សម្ដីលែបខាយមានឱតភ័ន្ត។ ពេលនោះអ្នកស្រុកភ្នែកសព្រោង តោងគ្នារយោងស្ងើចគាត់លាន់ ពីព្រោះគាត់មានវោហារគ្រាន់ អ្នកស្ដាប់លូកលាន់គាត់ពុំបាន។”

៤

មានបែបមានយ៉ាង, មានតិចៗស្មើៗឮខ្លាំងៗ (ចំពោះតែវាចា) :

ឧទាហរណ៍

“សម្ដីមានឱតមានភ័ន្ត, និយាយមានឱតមានភ័ន្ត គឺសម្ដីឬនិយាយស្មើៗតិចៗ ក៏មានឱតសំឡេងឱ្យឮខ្លាំងៗម្ដងៗ ដើម្បីបញ្ជាក់ការណ៍ឱ្យច្បាស់ដោយសង្កាត់ៗ តាមដំណើររឿងហេតុនីមួយៗ អាចឱ្យអ្នកស្ដាប់ក្នុងទីប្រជុំភ័ន្តភាំងស្រឡាំងកាំងគាំងកើលគំនិត តវ៉ាពុំកើតឬចប់ស្រេចត្រឹមប៉ុណ្ណោះក៏មាន។”

៥

សម្ដីមានរបៀបបែបបទត្រឹមត្រូវ, សម្ដីមិនឆ្គង។

ឧទាហរណ៍

“”

៦

ឱតឱ្យភ័ន្ត, ឱតបំភាន់, ឱតបំភ្លៃ :

ឧទាហរណ៍

“សំឡេងមានឱតភ័ន្ត សំឡេងមានខ្ពស់មានទាបតាមទំនងបទ។”

ចំណាំការប្រើប្រាស់

(ម.ព. អូត ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់