ឱភាស
ពន្លឺ :
ពន្លឺ :
ពន្លឺ :
“ឱភាសព្រះអាទិត្យ គឺពន្លឺព្រះអាទិត្យ (ហៅ សុរិយោភាស ក៏បាន) ; ឱភាសព្រះចន្ទ្រ ពន្លឺព្រះចន្ទ្រ (ហៅ ចន្ទោភាស ក៏បាន)។”
សេចក្ដីពន្យល់ឱ្យភ្លឺ, ការឱ្យន័យឬឱ្យទំនង, ការសម្ដែងអាការៈកិរិយាឱ្យដឹងច្បាស់ :
“ធ្វើឱភាសឱ្យយល់ការណ៍។”
គ្រឿងបំភ្លឺឱ្យយល់, ការឱ្យន័យបំភ្លឺឱ្យយល់ :
“ធ្វើឱភាសនិមិត្ត។”
មន្ត្រីរឿនហ្លួង។
“”
(ម.ព. ឱភាសនិមិត្ត)។
“”
បង្គាប់បញ្ជា, ត្រួតត្រា :
“ឱភាសលើ … គឺត្រួតត្រាលើ ...។”
សរីរប្រទេសដំរីត្រង់ប្រជុំដើមស្មាឬគល់ស្មាទាំងពីរ :
“ឱភាសដំរី។”
(ពាក្យទំនើបថ្មីហៅ កន្លែងចិនយំ ព្រោះមានរឿងតំណាលថា មានចិនឆៅម្នាក់កំពុងដើរតាមផ្លូវ, ឃើញគេបរដំរី ក៏សុំគេជិះដោយសារ ផង, គេឱ្យជិះលើខ្នងដំរី មិនហ៊ានជិះ សុំជិះពីក្រោយខ្នងគេ, លុះដំរីវាដើរទៅ ត្រង់ប្រជុំគល់ស្មាដំរីនោះចេះតែខ្ពស់ទាបៗ លើកដាក់ៗ, ចិនឆៅក៏យកដៃទាំងពីរជ្រែងទប់ខ្លួន, ថែមទាំងដំរីកាន់តែដើរលឿនឡើងទៀត, ទ្រាំពុំបាន ក៏សុំអង្វរគេឱ្យឈប់ ខ្លួននឹងចុះ, គេមិនព្រមឈប់, ចិនឆៅនោះក៏យំ ស្រែកថា ងាប់ហើយ! ងាប់ហើយ! ...; ឱភាសដំរីក៏មានឈ្មោះថា កន្លែងចិនយំ រៀងមក)។