វចនានុក្រម.
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ពាក្យក្នុងប្រធានបទ
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
ក
តួព្យញ្ជនៈទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី១ក្នុងវគ្គទី១។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [k] ជាព្យញ្ជនៈរនាំងក្រអូម ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។
កក
កុះករ, តាន់តាប់, ជុំជិត, កុញ, ត្រៀបត្រា :
កករ
ផង់ឬកម្ទេចល្អិត ដែលនៅក្នុងសភាវៈរាវ មានទឹក, សុរា, ប្រេងជាដើម :
កកាត
ដែលនៅសល់តិច, ដែលនៅសល់រលាបៗ :
កកាយ
កាយរឿយៗ; ជីកដីជារន្ធ, ជារូង, ជារង, ជារណ្ដៅដោយដៃ (មនុស្ស), ដោយជើង (សត្វ) :
កកិចកកុច
ដែលមានចិត្តវៀច, មានគំនិតគេចកែ :
កកិត
ពាល់, ដដុសឬប៉ះយ៉ាងស្រាល។
កកិល
ទៅដោយគូទពីកន្លែងមួយទៅកន្លែងមួយទៀត :
កកូរ
កូរញយៗ :
កកូរកកាយ
សសោះជ្រាវរាវរកអ្វីមួយ :
កកេបកកាប
ដែលកខ្វេសកខ្វាសដោយខំប្រឹងដើរឬប្រឹងឡើងឱ្យបានឆាប់ :
កកេរ
ខាំរឿយៗ ដើម្បីឱ្យដាច់ :
កកេះ
កេះរឿយៗ ដោយក្រចកជាដើម។
កកែកកកោក
សម្ដីនិយាយគ្នាឮសូរកោកៗ ច្រើនដង។
កកែកករ
សម្ដីនិយាយមិនច្បាស់លាស់ យ៉ាងដូចក្មេងតូចដែលទើបចេះស្ដី :
កកែងកកោង
កិរិយាពុំគប្បី, កោង, ព្រហើន, ឥតមានលំអុតលំឱន។
កកែប
អវយវៈសត្វចតុប្បាទពួកខ្លះ នៅត្រង់គន្លាក់កែងជើងខាងក្រោយគល់ក្រចកជាខាងក្រោមកែបទាំងគូ :
កកោក
សូរនិយាយខ្លាំងឥតក្រែងដែលឮកោកៗ :
