វចនានុក្រម.
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ពាក្យក្នុងប្រធានបទ
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
កណ្ដាច់លែះ
ដែលទ័លក្ររហាមរកនេះបាត់រកនោះគ្មាន :
កណ្ដាញ់
ដុំសក់ក្រញាញ់ដែលមនុស្ស ១ពួកកាន់ខាងក្បួនអាគម រាប់អានទុកជាគ្រឿងរក្សាខ្លួន។
កណ្ដាញ់ព្រាយ
(ម.ព. កណ្ដាញ់១)។
កណ្ដាប់
បាច់ :
កណ្ដាប់ចង្អេរ
ឫស្សីមួយបន្ទះ ដែលគេពត់ធ្វើជារង្វង់ ដើម្បីក្ដាប់មាត់ចង្អេរឱ្យរឹង។
កណ្ដាប់ដៃ
ការនៅក្នុងដៃគេ; ដែលនៅក្នុងអំណាចក្នុងឱវាទគេ, បានដៃគេ :
កណ្ដារ
ដែកសម្រាប់ក្ដារ (គ្រឿងជាងឈើ) :
កណ្ដាល
ទីទីទៃពីខាង គឺទីជាចន្លោះស្មើភាគទៅខាងដើម, ចុង ឬមុខក្រោយ, ឆ្វេងស្ដាំ :
កណ្ដាលស្ទឹង
ឈ្មោះស្រុកមួយ ក្នុងខេត្តកណ្ដាល :
កណ្ដាស់
ឈ្លក់ខ្យល់ដោយឆួល។
កណ្ដឹង
ប្រដាប់ធ្វើដោយលង្ហិនឬសំរឹទ្ធ មានសណ្ឋានជាបំពង់ មានទងជាវង់ សម្រាប់កាន់ឬចង មានគ្រាប់យោលដោយអង្រង់ទង្គិចឮសូរ។
កណ្ដឹងគោ
ឈ្មោះលតាជាតិមួយប្រភេទ ស្លឹកស្រដៀងនឹងស្លឹកទំពាំងបាយជូរ ផ្កាជាចង្កោម ប្រើជាបន្លែស្លកកូរបាន។
កណ្ដឹងដំរី
(ម.ព. កណ្ដឹងគោ)។
កណ្ដឹមឆែប!
សូរដែលបន្លឺឡើង ដោយការភ្ញាក់ឬដោយការជ្រលួសមាត់ ព្រោះជំពប់ប៉ះអ្វីៗ :
កណ្ដុក
ពាក្យសម្រាប់ចម្រើនពាក្យធ្ងន់ឱ្យប្លែកឡើង :
កណ្ដុរ
ថនិកសត្វកកេរមាឌមធ្យម មានកន្ទុយវែង ជាសត្វឱ្យទុក្ខដល់មនុស្សដោយហេតុបំផ្លាញ មានកាត់សំពត់អាវ ស៊ីស្រូវជាដើម :
កណ្ដុរប្រែង
ពួកកណ្ដុរដែលមានមាឌធំៗ ប៉ុនកំភួនជើង ហើយមានប្រែងដុះជុំជិតខ្លួន វាច្រើនរស់នៅតាមវាលស្រែដោយស៊ីគ្រាប់ស្រូវជាអាហារ។
កណ្ដុំឆែប!
(ម.ព. កណ្ដឹមឆែប!)។
