វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

កណ្ដូង

គុណនាម[កន់-ដូង]

ដែលឥតកន្ទុយ :

មើលអត្ថន័យ
វចនានុក្រម

កណ្ដូប

នាម[កន់-ដូប]

ឈ្មោះសត្វល្អិតច្រើនប្រភេទ មានស្លាប កើតនិងអាស្រ័យនៅនឹងស្មៅ, នឹងស្លឹកឈើ។

មើលអត្ថន័យ
វចនានុក្រម

កណ្ដួយ

នាម[កន់-ដួយ]

អវយវៈកំបាំងរបស់ស្ត្រី, គុយ្ហប្រទេសនៃស្ត្រី, យោនី (ព.អា.)។ ពាក្យរាបសាថា គុយ្ហប្រទេសស្ត្រី។

មើលអត្ថន័យ
វចនានុក្រម

កណ្ដៀខ្មូត

នាម[កន់-ដៀ-ខ្មូត]

ឈ្មោះវល្លិមួយប្រភេទ ដើមថ្លោសៗ មានបន្លា ស្លឹកធំៗ មានដៃដូចត្រឡាច, ល្ពៅ, ស្លឹកខ្ចីប្រើជាអន្លក់ឬរបោយបាន; ច្រើនដុះលើដំបូកឬមាត់បឹង។ អ្នកស្រុកខ្លះហៅ បង្ហៀរខ្មូត។

មើលអត្ថន័យ
វចនានុក្រម

កណ្ដៀង

នាម[កន់-ដៀង]

ឈ្មោះវារិជតិណជាតិមួយប្រភេទក្នុងពួកកន្ទាំងហែ មានផ្កាពណ៌ខៀវស្រស់ គេប្រើដើមនិងស្លឹកធ្វើជាបន្លែបាន។

មើលអត្ថន័យ
វចនានុក្រម

កណ្ដៀត

កិរិយាសព្ទ[កន់-ដៀត]

កៀកដាក់លើចង្កេះ :

មើលអត្ថន័យ
វចនានុក្រម

កណ្ដៀតក្អម

នាម[កន់-ដៀត-ក្អម]

អវយវៈមនុស្សប៉ែកត្រង់ចង្កេះគឺត្រង់ប៉ែកដែលកណ្ដៀតអ្វីៗ មានក្អមជាដើម :

មើលអត្ថន័យ
វចនានុក្រម

កណ្ដៀទៀ

នាម[កន់-ដៀ-ទៀ]

ឈ្មោះសត្វពួកមានដោះមួយប្រភេទមានរូប, សម្បុរ ប្រហែលនឹងកំប្រុក តែធំជាងកំប្រុកបន្តិច ហើយចេះហើរបានដូចឆ្មាបា :

មើលអត្ថន័យ
វចនានុក្រម

កណ្ដៀន

គុណនាម[កន់-ដៀន]

ណែនក្ដន់, តឹងពេញសាច់ :

មើលអត្ថន័យ
វចនានុក្រម

កណ្ដៀរ

នាម[កន់-ដៀ]

ឈ្មោះសត្វល្អិតមួយពួកក្នុងពួកកណ្ដាច់ ចេះពូនដីឱ្យកើតជាដំបូកជាត្រោកបាន។

មើលអត្ថន័យ
វចនានុក្រម

កណ្ដៀវ

នាម[កន់-ដៀវ]

ប្រដាប់ធ្វើដោយដែកមានផ្លែខុប សម្រាប់ច្រូតស្រូវ, ច្រូតស្មៅជាដើម។

មើលអត្ថន័យ
វចនានុក្រម

កណ្ដេង

នាម[កន់-ដេង]

ធូលីកករនៅបាតក្អមជាដើម :

មើលអត្ថន័យ
វចនានុក្រម

កណ្ដែងកណ្ដោច

គុណនាម[កន់-ដែង-កន់-ដោច]

ដែលនៅក្នុងទីស្ងាត់ឥតមានសូរសព្ទអ្វីទៅបណ្ដាលឱ្យភ្ញាក់ផ្អើល ហើយមានតែនាំឱ្យមានសេចក្ដីសង្វេគក្នុងចិត្ត។

មើលអត្ថន័យ
វចនានុក្រម

កណ្ដោច

គុណកិរិយា, គុណនាម[កន់-ដោច]

ដែលត្រមោចឯកឯង, ដែលមានចិត្តត្រមោច លន្លង់លន្លោចក្នុងទីស្ងាត់ជ្រងំ :

មើលអត្ថន័យ
វចនានុក្រម

កណ្ដោចកណ្ដែង

គុណកិរិយា[កន់-ដោច-កន់-ដែង]

(ម.ព. កណ្ដែងកណ្ដោច)។

មើលអត្ថន័យ
វចនានុក្រម

កណ្ដោល

នាម[កន់-ដោល]

ឈ្មោះឈើមួយប្រភេទ មានស្លឹកធំៗ សំបកក្រាស់ ផ្កាក្លិនឆ្អាប, សំបកប្រើធ្វើជាទ្រនាប់ទ្រាប់ខ្នងដំរី។

មើលអត្ថន័យ
វចនានុក្រម

កណ្ដោលបាត

នាម[កន់-ដោល-បាត]

ឈ្មោះឈើមួយប្រភេទស្លឹកផ្លែនិងក្លិនប្រហែលគ្នានឹងកណ្ដោលធំ តែដើមតូចទាប កម្ពស់ប្រមាណដើមស្ពៃ។

មើលអត្ថន័យ
វចនានុក្រម

កណ្ឋជៈ

គុណនាម[កាន់-ឋៈ-ជៈ]

ដែលមានសូរសំឡេងកើតត្រង់ក (បំពង់ក)។

មើលអត្ថន័យ