វចនានុក្រម.
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ពាក្យក្នុងប្រធានបទ
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
កណ្ឌ
ព្រួញ; គ្រាប់កាំភ្លើង; ទង់; ដើម; កំណត់, បរិច្ឆេទ, វគ្គ, ខ្សែ :
កណ្ណធារ
បុគ្គលដែលមានគុណវុឌ្ឍិឬសមត្ថភាពវិជ្ជាជីវៈសមស្របជួយដល់មេបញ្ជាការនាវា ដើម្បីបើកបរនាវានៅពេលចូលនិងចេញពីកំពង់ផែ។
កណ្ណធារកិច្ច
សកម្មភាពដែលធ្វើឡើងដោយកណ្ណធារ។
កណ្ហាជិនា
ឈ្មោះព្រះរាជធីតានៃព្រះវេស្សន្តរមានក្នុងមហាវេស្សន្តរជាតក (រឿងមហាជាតក៍)។
កតញ្ញុតា
សេចក្ដីដឹងឧបការគុណដែលអ្នកដទៃបានធ្វើដល់ខ្លួន :
កតញ្ញូ
អ្នកដឹងឧបការគុណដែលអ្នកឯទៀតគេបានធ្វើហើយដល់ខ្លួន គឺអ្នកដែលមិនភ្លេច, មិនរមិលគុណគេ :
កតវេទិតា
ការដែលបានតប ឬដែលគិតតែនឹងតបស្នងសងគុណដល់អ្នកមានគុណ :
កតវេទិនី
(ម.ព. កតវេទី)។
កតវេទី
អ្នកដែលបានតប, ដែលគិតតែនឹងតបស្នងសងគុណដល់អ្នកមានគុណ :
កតាវសាន
ការស៊ូ ការមានះ ភាពឋិតថេរ។
កតិកា
សេចក្ដីប្ដេជ្ញា, ការសន្មតិគ្នា, ការមត់គ្នា, ខសន្យា។
កតិកាភេទ
ការបដិសេធកិច្ចសន្យាណាមួយ ពីព្រោះកិច្ចសន្យានោះមានវិការៈដល់ឫសគល់នៃការព្រមព្រៀងគ្នា។
កតិកាសញ្ញា
សញ្ញាគឺការសន្មតិគ្នា, ការមត់គ្នាទុកជាគ្រឿងសម្គាល់ :
កតូបការៈ
អ្នកមានឧបការៈធ្វើហើយ ឬអ្នកធ្វើឧបការៈ។
កត់
សរសេរចំណាំ :
កត្តា
អ្នកធ្វើ, អ្នកផ្ដើមធ្វើ, បុព្វហេតុឬស្ថានភាពដែលមានឥទ្ធិពលទៅលើរឿងអ្វីមួយ។
កត្តិក
ឈ្មោះខែទី ១២តាមចន្ទគតិ មាន ៣០ថ្ងៃ :
កត្តុវាចក
(ម.ព. កត្តុវាចកៈ)។
