វចនា.
វចនានុក្រមខ្មែរវចនានុក្រម

កន្ទុយ

ន. [កន់-ទុយ]

អវយវៈរបស់សត្វដែលមានតពីទីបំផុតឆ្អឹងខ្នង មានសណ្ឋានទីទៃៗពីគ្នា តាមគួរដល់ធម្មតារបស់សត្វ :

ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

អវយវៈរបស់សត្វដែលមានតពីទីបំផុតឆ្អឹងខ្នង មានសណ្ឋានទីទៃៗពីគ្នា តាមគួរដល់ធម្មតារបស់សត្វ :

ឧទាហរណ៍

“កន្ទុយគោ, កន្ទុយក្ងោក, ...។”

២

(ព.ប្រ.) នៅពីក្រោយគេរហូត ពឹងគេរហូត :

ឧទាហរណ៍

“ចេញមុខម្ដងទៅ កុំនៅចាំតែតោងកន្ទុយគេនោះ!”

៣

ក្រៅពីអវយវៈរបស់សត្វ ក៏ហៅ កន្ទុយ បានខ្លះដែរ :

ឧទាហរណ៍

“ត្រីងៀតមួយកន្ទុយ, កន្ទុយភ្នែក, ផ្កាយដុះកន្ទុយ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់