វចនានុក្រមខ្មែរវចនានុក្រម
ការ
កិ. [កា]
មូរសរសៃសូត្រ, សរសៃអំបោះជាដើមដោយខ្នារ :
មូរសរសៃសូត្រ, សរសៃអំបោះជាដើមដោយខ្នារ :
មូរសរសៃសូត្រ, សរសៃអំបោះជាដើមដោយខ្នារ :
“ការសូត្រ, ការអំបោះ ...។”
បិទបាំង, រាំងរា, ឃាត់ខាំង :
“ការមិនឱ្យសត្រូវចូលមក, ការខ្លួន, មេមាន់ការកូន ...។”
រៀបចំអាវាហវិវាហមង្គល, ផ្សំផ្គុំបុរសនិងស្ត្រីឱ្យបានគ្នាជាគូស្វាមីភរិយា :
“ការកូន, ការក្មួយ, ស៊ីការ ...។”
កិច្ចឬអំពើដែលត្រូវធ្វើ :
“ធ្វើការ, មានការ, ការអ្វីខ្លះ?។”
ធ្វើការងារ, បំពេញកិច្ចការឬអំពើដែលត្រូវធ្វើ :
“ទៅធ្វើការ, ធ្វើការស្ទាបស្ទង់។”
ពាក្យសម្រាប់ប្រើដាក់ខាងដើមពាក្យដែលជាកិរិយាសព្ទផ្សេងៗ ដើម្បីធ្វើឱ្យទៅជានាមស័ព្ទ ដូចជា :
“សំពះ (កិ.) ការសំពះ (ន.) ជាដើម។”
កម្រៃដែលទទួលបានពីការផ្ដល់ប្រាក់ឱ្យ :
“កម្ចីប្រាក់នេះមានការទាប, តុងទីននេះបានការច្រើន។”
(ម.ព. ការប្រាក់)។