ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

អវយវៈប៉ែកខាងលើ ឬខាងមុខបង្អស់នៃរូបកាយមនុស្ស, សត្វ ឬវត្ថុ :

ឧទាហរណ៍

“ក្បាលមនុស្ស, ក្បាលសត្វ, ក្បាលទូក, ក្បាលដែកគោល។”

២

ប្រហារជីវិតដោយការកាត់ក្បាល។

ឧទាហរណ៍

“”

៣

កាត់ផ្នែកខាងលើនៃក្រដាសកិច្ចការប្រឡង :

ឧទាហរណ៍

“កាត់ក្បាលក្រដាសកិច្ចការប្រឡងបាក់ឌុប។”

៤

(សំនួន.) ដែលរប៉ិលរប៉ូច លូកលនាយអាយនិយាយលេងសើចកំប្លុកកំប្លែងឱ្យគេបានសើចសប្បាយ :

ឧទាហរណ៍

“មនុស្សក្បាលខិល។”

៥

(សំនួន.) ដែលមានល្បិចកិច្ចកល, ដែលមានគំនិតមិនល្អ, ដែលចេះតែខូចខិល :

ឧទាហរណ៍

“ក្មេងក្បាលខូច។”

៦

(សំនួន.) ថ្នាក់ដឹកនាំនៃអង្គការ ស្ថាប័ន រដ្ឋាភិបាលឬប្រទេសណាមួយ :

ឧទាហរណ៍

“ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និង រដ្ឋាភិបាលថ្មីត្រូវបង្កើតឡើងក្នុងពេលតែមួយ។”

៧

ឧបករណ៍ម្យ៉ាងដែលធ្វើអំពីជ័រឬដែក ដាក់នៅចុងបំពង់ទឹក សម្រាប់បើកឬបិទទឹក :

ឧទាហរណ៍

“សូមសម្អាតក្បាលម៉ាស៊ីនទឹកក្នុងបន្ទប់ទឹកឱ្យបានញឹកញាប់។”

៨

(សំនួន.) ដែលជាមនុស្សមានចរិតរឹងរូស មិនស្ដាប់បង្គាប់ជាដើម :

ឧទាហរណ៍

“មនុស្សក្បាលរឹង។”

៩

មនុស្សខិលខូចជាងគេ តែងនាំគេឱ្យធ្វើការពុំគប្បីជាមួយ។

ឧទាហរណ៍

“”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់