ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

លំដាប់; ប៉ែកដោយតំណែង, ដោយមុខ, ដោយសង្កាត់, ដោយពួក :

ឧទាហរណ៍

“ក្រុមរក្សាព្រះអង្គ, ក្រុមរាជតម្រួត, ក្រុមទាហានឆត្រយោង។”

២

(គណិត.) សំណុំមិនទទេមួយប្រកបដោយលក្ខខណ្ឌបី ក) មានធាតុណឺតតែមួយគត់ ខ) គ្រប់ធាតុមានចម្រាសមួយនៅក្នុងសំណុំនេះ គ) មានលក្ខណៈផ្ដុំចំពោះប្រមាណវិធីទ្វេធាតុ :

ឧទាហរណ៍

“សំណុំចំនួនគត់រ៉ឺឡាទីបជាក្រុមចំពោះប្រមាណវិធីបូក។”

៣

(គីមី.) អម្បូរធាតុគីមីទាំងឡាយដែលស្ថិតនៅក្នុងជួរឈរតែមួយនៃតារាងខួប មានចំនួនអេឡិចត្រុងស្រទាប់ក្រៅដូចគ្នា និងមានលក្ខណៈគីមីប្រហាក់ប្រហែលគ្នា។

ឧទាហរណ៍

“”

៤

ក្រុមមន្ត្រីអ្នករក្សាការខុសត្រូវនៃពួកស្ត្រីក្នុងព្រះបរមរាជវាំង (មានតែក្នុងរជ្ជកាលពីដើម)។ល។ ឋានន្តរស័ក្ដិនៃព្រះអង្គម្ចាស់អង្គខ្លះ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះមេត្តាប្រោសតាំងជាទី ម៉ឺនឬហ្មឺន, ឃុន, ហ្លួង, ព្រះ តាមលំដាប់ថ្នាក់គឺ ក្រុមម៉ឺន,ឬក្រុមហ្មឺន, ក្រុមឃុន, ក្រុមហ្លួង, ក្រុមព្រះ (សុទ្ធតែអានថា ក្រុម ម៉ៈ), ហៅថា ស្ដេចតាំងក្រុម ឬព្រះអង្គម្ចាស់តាំងក្រុម; សាធារណជនតែងតែនិយាយថា ព្រះអង្គក្រុមម៉ឺន ..., ព្រះអង្គក្រុមឃុន ..., ព្រះអង្គក្រុមហ្លួង ..., ព្រះអង្គក្រុមព្រះ ...; ជួនកាលមានឋានន្តរផ្សំពីខាងចុងផង ដូចជា ព្រះអង្គក្រុមឃុនវិសុទ្ធពង្ស ជាដើម។

ឧទាហរណ៍

“”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់