វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ចាក

ន. [ចាក]

ឈ្មោះឈើតចសារជាតិមួយប្រភេទ សន្តាននឹងជ្រែ តែដុះក្នុងទឹក, ស្លឹកប្រើប្រក់ផ្ទះ, ផ្លែខ្ចីប្រើបរិភោគបាន ដូចផ្លែត្នោតខ្ចី, ច្រើនមានសម្បូណ៌ នៅក្នុងដែនកម្ពុជាក្រោម :

ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ឈ្មោះឈើតចសារជាតិមួយប្រភេទ សន្តាននឹងជ្រែ តែដុះក្នុងទឹក, ស្លឹកប្រើប្រក់ផ្ទះ, ផ្លែខ្ចីប្រើបរិភោគបាន ដូចផ្លែត្នោតខ្ចី, ច្រើនមានសម្បូណ៌ នៅក្នុងដែនកម្ពុជាក្រោម :

ឧទាហរណ៍

“ស្លឹកចាក, ផ្លែចាក។”

២

បែកគ្នា, ឃ្លាតពីគ្នា :

ឧទាហរណ៍

“ចាំដល់ផ្លូវបែកខាងមុខ សឹមយើងចាកគ្នា; ខ្ញុំចាកអំពីភូមិកំណើតនេះទៅ ២០ ឆ្នាំហើយ។”

៣

ពាក្យប្រាប់ដំណើរចៀសស្រឡះ, វៀរលែងស្រឡះ លែងប្រព្រឹត្ត លែងធ្វើវិញទៀត, ចេញទៅហើយមិនមកវិញទៀត ឬមិនមានបំណងថានឹងបានមកទៀត :

ឧទាហរណ៍

“វៀរចាកទុច្ចរិត; ចេញចាកស្រុកកំណើតទៅបរទេស។ គាត់ចេញចាកលោកនេះទៅ ២ ឆ្នាំហើយ (គាត់ស្លាប់ ២ ឆ្នាំហើយ)។”

៤

(ព.ពុ.) ចេញបួស, ចេញចាកពីជីវភាពជាគ្រហស្ថ (គឺលះបង់អ្វីៗសព្វយ៉ាង) ដើម្បីស្វែងរកសេចក្ដីសុខនៅក្នុងភាពបព្វជិត។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ព.ផ្ទ. ពី, អំពី)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់