ចុះ
ទៅពីទីខ្ពស់កាន់ទីទាប ឬពីទីលើកាន់ទីក្រោម :
ទៅពីទីខ្ពស់កាន់ទីទាប ឬពីទីលើកាន់ទីក្រោម :
ទៅពីទីខ្ពស់កាន់ទីទាប ឬពីទីលើកាន់ទីក្រោម :
“ចុះពីលើផ្ទះ, ចុះទូក។”
ទៅបំពេញការងារនៅកន្លែងណាមួយ :
“ចុះបេសកកម្ម, ចុះមូលដ្ឋាន។”
ពាក្យសម្រាប់និយាយផ្សំជាជំនួយពាក្យឆ្ងល់ ពាក្យសួរបញ្ជាក់; ប្រើរៀងពីខាងដើម :
“ចុះគេថាម៉េច? ចុះបើយកនុ៎ះវិញតើបានឬទេ? ចុះឯងមិនទៅទេឬ?។”
ប្រើក្នុងការបង្គាប់, ការបើកសិទ្ធិឱ្យ, ការបើកឱកាសឱ្យ; ត្រូវប្រើរៀងត្រង់ខាងចុងបំផុត :
“ទៅចុះ! មកចុះ! ហ៏ យកចុះ! យកណាមួយក៏យកចុះ! ឱ្យគេចូលមកចុះ!”
ថមថយ :
“ចុះកម្លាំង ចុះកម្ដៅ។”
អស់ច្រើន ចំណាយច្រើន :
“ចុះអង្ករ ចុះលុយ។”
(សំនួន.) ចំណាយច្រើនលើសពីធម្មតា :
“ខ្ញុំមិនសូវចុះសោហ៊ុយធ្វើដំណើរទេ ព្រោះផ្ទះខ្ញុំនៅជិតកន្លែងធ្វើការ។”
សរសេរ កត់ចូល ដាក់ចូល :
“ចុះកាលបរិច្ឆេទ ចុះក្នុងរបៀបវារៈ ចុះកំណត់ហេតុ ចុះហត្ថលេខា។”
ដែលអាចចូលក្នុងចំណុះបាន :
“សៀវភៅនេះស៊កចុះក្នុងសំពៀតបាន។”
ចេញមកច្រើន, ហែលបណ្ដោយខ្សែទឹកច្រើន :
“ចង្រិតចុះ, ត្រីចុះ។”