វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១៣ ន័យ
១

ដែលខូចសតិ, ខូចចរិត វិលវក់ឥតដឹងខុសត្រូវ :

ឧទាហរណ៍

“មនុស្សឆ្កួត, ឆ្កែឆ្កួត។”

២

ដែលងេងងោង ឡេះឡោះ រម៉េះរម៉ោះព្រោះស្រវឹងកញ្ឆា។

ឧទាហរណ៍

“”

៣

ដែលស៊ប់ចិត្តក្នុងសេចក្ដីត្រេកត្រអាលរីករាយ សប្បាយនឹងកាមគុណ ៥គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ឥតដែលមានភ្នកនឹកនាដល់ ជរា ព្យាធិ មរណៈ និងសេចក្ដីព្រាត់ប្រាសនិរាសដែលខ្លួនមុខជានឹងត្រូវបានពុំខាននោះឡើយ។

ឧទាហរណ៍

“”

៤

ដែលមានចិត្តវិបរិត ប្រែប្រួលវឹកវរខុសប្រក្រតី ព្រោះប្រច័ណ្ឌឬសេចក្ដីព្រួយខ្លាំងអំពីហេតុណាមួយ។

ឧទាហរណ៍

“”

៥

(ព.ប្រ.) ដែលនិយាយពាក្យឥតប្រយោជន៍តាមតែប្រទះតាមតែរបូតមាត់ ពីនេះទៅនោះ ពីនុ៎ះទៅនោះ មិនចេះចប់។

ឧទាហរណ៍

“”

៦

ដែលរអិលមាត់ជេរប្រទេចប៉ប៉ាច់ប៉ប៉ោចមិនសូវស្រាក។

ឧទាហរណ៍

“”

៧

ដែលតម្កើងខ្លួន, ដែលឆ្មើងខ្លួនរពើតរពើង, លើកខ្លួនហួសហេតុហួសទំនង ដោយជោរចិត្ត ព្រោះយសស័ក្ដិងារការ ...។

ឧទាហរណ៍

“”

៨

ដែលមានដំណើរឬលំនាំគំនិតខុសប្រក្រតី :

ឧទាហរណ៍

“[…] សាងប្រទេស ដោយសម្លាប់ អស់ប្រជា សាសន៍នានា គេសែនឆ្ងល់ ស្ញើចអស្ចារ្យ ថាជម្រះ លាងក្អែលចក្រពត្ត្រា នេះមហា ឆ្កួតលេលា ខាងឈ្លាសវៃ។ […] (ជីវិតឥតន័យក្រោមរបបបិសាច)។”

៩

ដែលវក់នឹងល្បែង។

ឧទាហរណ៍

“”

១០

ដែលរៀនប្រែពីភាសាដទៃមកជាភាសារបស់ខ្លួន ភ័ន្តច្រឡំសព្ទ ចេះតែស្មានៗខុសខ្លះត្រូវខ្លះ ដោយចេះវេយ្យាករណ៍មិនស្ទាត់ ចាំសព្ទក៏មិនប្រាកដ តែហ៊ានថា ហ៊ានប្រែមិនញញើត :

ឧទាហរណ៍

“អ្នករៀនឆ្កួតសព្ទ។”

១១

ដែលវឹកវរប្រឡែប្រកោព្រោះសេពសុរាញៀនជាប់។

ឧទាហរណ៍

“”

១២

ដែលវក់ចិត្តព្រោះស្រឡាញ់ស្រី, ដែលងងុលព្រោះស្រឡាញ់ស្រី។

ឧទាហរណ៍

“”

១៣

ដែលភ្លាត់ស្មារតីម្ដងៗ ប្លែកខុសពីប្រក្រតី ព្រោះលេបគ្រាប់ស្លាក់។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ច្រើនប្រើច្រឡំថា ឆ្កួតលីលា)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់