ដល់
ចំពោះ, ឆ្ពោះត្រង់, សំដៅឆ្ពោះ, ដែលផ្គងឆ្ពោះ :
ចំពោះ, ឆ្ពោះត្រង់, សំដៅឆ្ពោះ, ដែលផ្គងឆ្ពោះ :
ចំពោះ, ឆ្ពោះត្រង់, សំដៅឆ្ពោះ, ដែលផ្គងឆ្ពោះ :
“ពីម្សិលមិញខ្ញុំបានឱ្យប្រាក់មួយរយរៀលដល់វាហើយ; ខ្ញុំនឹកដល់ម្ដាយខ្ញុំណាស់; គេឱ្យទានដល់ពួកស្មូម។”
ដរាបទៅទល់នឹង :
“ចាំដល់ថ្ងៃស្អែកសឹមយើងទៅ។ ចុះដល់ទៅអង្កាល់? ចាំដល់ទៅអង្កាល់ក៏បាន!; ចុះស៊ីដល់ណាទៅទៀត?។ល។”
បានសម្រេច, បានទីដែលត្រូវទៅមក :
“គេបានទៅដល់ស្រុកគេហើយ។”
ត្រឹមពេលកំណត់, អស់ពេលបន្តទៀត :
“ដល់កំណត់នៃកម្មវិធី, ដល់កំណត់នៃគម្រោងការពង្រីកផ្លូវ។”
ដល់ពេលដែលត្រូវធ្វើអ្វីមួយ ដោយសារអ្នកផ្សេងបានធ្វើរឿងដូចគ្នានោះរួចហើយ :
“ដល់វេនលោកត្រូវរាយការណ៍ហើយ, ដល់វេនអ្នកត្រូវប្រឈមមុខនឹងបញ្ហាហើយ។”
(សម្រាប់ព្រះមហាក្សត្រិយ៍ និងឥស្សរជនឯទៀតៗ, ត្រង់ពាក្យ ដល់ នេះ ត្រូវប្រើពាក្យ ចំពោះឬឆ្ពោះ ជាជំនួស ដូចជា សូមថ្វាយសាធុការចំពោះព្រះករុណា ជាម្ចាស់ជីវិតលើត្បូង ...; សូមជូនពរចំពោះអស់លោក ...)។