វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ខ្ពស់, ខ្ពស់ស្រោង, ខ្ពស់ត្រដួចត្រដឹម, (ច្រើនប្រើក្នុងតែពាក្យកាព្យ) :

ឧទាហរណ៍

“លើកករប្រណម្យ ដោមដាក់សិរសា ក្រួញក្រាបវន្ទា ឆ្ពោះព្រះត្រៃរ័ត្ន។ ដោមដុងផុតចុងព្រឹក្សា ចុចជាប់មេឃា មើលឃើញលឹមៗ។ (សាស្ត្រាល្បែងមានច្រើនច្បាប់)។”

២

(ព.បុ.) កំពូលប្រាសាទ, គ្រឹហា មានសណ្ឋានក្រឡូមច្រឡោ, ស្រដៀងនឹងរាងដោក, ខ្ពស់ត្រដែត :

ឧទាហរណ៍

“ក្រឡេកទៅឃើញដោមប្រាសាទ ប្រសើរស្អាងស្អាតខ្ពស់ត្រដឹម មើលពីចម្ងាយឃើញសន្លឹមលន្លឹមស្រងាត់ក្នុងមេឃា។”

ចំណាំការប្រើប្រាស់

(ពាក្យនេះខ្មែរប្រើតាំងពីក្នុងសម័យបុរាណព្រេងនាយយូរអង្វែងហើយ។ បារ. Dôme)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់