វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១៦ ន័យ
១

តុតូចទាប សម្រាប់អង្គុយឬថ្កល់អ្វីៗ :

ឧទាហរណ៍

“តាំងតម្កល់សៀវភៅ; គ្រែតាំង (គ្រែនិងតាំង)។”

២

ទួលក្នុងដងព្រៃ; លុះចំណេរកាលតមកគេកាប់ឆ្ការព្រៃ គាស់រាន ធ្វើជាភូមិលំនៅ ឬគេកសាងជាវត្តអារាមលើទួលនោះ គេហៅភូមិឬវត្តនោះថា តាំង តាមឈ្មោះដើម ដូចជា តាំងក្រសាំង, តាំងគោក, តាំងផ្លោច ជាដើមក្នុងប្រទេសកម្ពុជាយើង។

ឧទាហរណ៍

“”

៣

តម្កល់, ដាក់ឱ្យជារបៀប, ចាប់ផ្ដើមធ្វើ, ឋិតនៅ, ផ្គត់ផ្គង់អាត្មា, ផ្ចង់ ...។

ឧទាហរណ៍

“”

៤

ពង្រឹងជំហរដោយប្រុងប្រយ័ត្ន ប្រុងជំហរ :

ឧទាហរណ៍

“គាត់ខំតាំងជំហរឡើងវិញប្រយុទ្ធបន្តទៀត។”

៥

ប្រកាន់ខ្ជាប់ :

ឧទាហរណ៍

“នាយករដ្ឋមន្ត្រីប្រកាសនូវការតាំងជំហរជាថ្មី។”

៦

ឱ្យងារ។

ឧទាហរណ៍

“”

៧

ផ្ចង់តម្រង់ចិត្ត, ផ្គងចិត្ត។

ឧទាហរណ៍

“”

៨

ដាក់របស់ផ្សេងៗជារបៀបមានលំអ សម្ងាចឱ្យមហាជនមើល។

ឧទាហរណ៍

“”

៩

តាំងនៅ បោះទីតាំង ឈរជើង ចាប់ទីកន្លែងរស់នៅ :

ឧទាហរណ៍

“សហគមន៍បានតាំងទីនៅតាមដងស្ទឹងសែន។”

១០

ចាប់ផ្ដើមសូត្រធម៌ចេញថាមុនគេ។

ឧទាហរណ៍

“”

១១

ចាប់ធ្វើ។

ឧទាហរណ៍

“”

១២

ផ្ដើមការភ្នាល់គ្នាដោយដាក់ក្រយាតំណាំង។

ឧទាហរណ៍

“”

១៣

ដាក់របស់សម្ងាចឱ្យមហាជនមើល។

ឧទាហរណ៍

“”

១៤

រៀបចំ កសាងរាជធានី :

ឧទាហរណ៍

“ព្រះបាទពញាយ៉ាតជ្រើសតាំងរាជធានីចតុមុខមង្គល។”

១៥

ផ្ចង់, ប្រុងស្មារតី។

ឧទាហរណ៍

“”

១៦

បង្កើតហាងដាក់ទំនិញលក់។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ម.ព. ក្រាំង, ខ្នារ{¥¥}៣{££}, ព្នៀត, រលាំង, អង្គ{¥¥}២{££} ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់