វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

អាយតនៈសម្រាប់ត្រងរងនូវសំឡេង :

ឧទាហរណ៍

“ឮសំឡេងដោយត្រចៀក។”

២

ប៉ែកអវយវៈនៃអ្វីផ្សេងៗមានសណ្ឋានស្រដៀងនឹងត្រចៀក ដែលសម្រាប់យួរ, សម្រាប់ទ្រទប់បើកបិទបាន :

ឧទាហរណ៍

“ត្រចៀកកញ្ឆេ, ត្រចៀកទ្វារ។ល។”

៣

(សំនួន.) ដែលស្ដាប់មិនសូវឮនូវអ្វីៗដែលគេនិយាយ :

ឧទាហរណ៍

“មនុស្សវ័យចាស់ ត្រចៀកធ្ងន់។”

៤

(សំនួន.) ដែលហៅមិនឮ ដែលធ្វើពុតជាមិនឮ។ (និយាយថា ត្រចៀកប៉ោត ក៏បាន)។

ឧទាហរណ៍

“”

៥

(សំនួន.) ដែលឆាប់រអើល ឆាប់ភ័យខ្លាច ឬដែលឆាប់ជឿសម្ដីគេ :

ឧទាហរណ៍

“មនុស្សត្រចៀកស, កុំធ្វើមាន់ត្រចៀកស!”

៦

(សំនួន.) ដែលឆាប់ជឿសម្ដីគេ ដោយមិនយកមកគិតពិចារណា :

ឧទាហរណ៍

“មនុស្សត្រចៀកស្រាល គឺមកពីគាត់ខ្ជិលគិត។”

៧

អវយវៈជាក្បាំងឬជារបាំងត្រចៀក។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់