ស្វែងយល់ពីពាក្យ

និយមន័យ

១៥ ន័យ
១

សេចក្ដីព្រួយ, សេចក្ដីលំបាក (កាយនិងចិត្ត) :

ឧទាហរណ៍

“កើតទុក្ខ, មានទុក្ខ។”

២

ឈ្មោះអរិយសច្ចទី ១(ក្នុងអរិយសច្ចទាំង ៤) បានខាងសេចក្ដីទុក្ខ ដែលកើតអំពី ជាតិ, ជរា, ព្យាធិ, មរណៈ, សេចក្ដីសោកស្ដាយ, ខ្សឹកខ្សួល, លំបាកកាយ, តូចចិត្ត, ទង្គឹះតានតឹងចិត្ត; ហៅឱ្យពេញថា ទុក្ខអរិយសច្ច ឬទុក្ខសច្ច។

ឧទាហរណ៍

“”

៣

ដំណើរដឹងនូវសេចក្ដីព្រួយ, លំបាក; ដំណើររងអារម្មណ៍ ឬទទួលអារម្មណ៍ជាទុក្ខ, សេចក្ដីសោយទុក្ខ។ ហៅត្រឹមតែ វេទនា ប៉ុណ្ណេះ ក៏គង់សំដៅសេចក្ដីថា ទទួលរងអារម្មណ៍ជាទុក្ខដែរ :

ឧទាហរណ៍

“រងវេទនា។”

៤

ដឹងនូវសេចក្ដីព្រួយ, លំបាក; រងអារម្មណ៍ឬទទួលអារម្មណ៍ជាទុក្ខ, សោយទុក្ខ :

ឧទាហរណ៍

“វេទនាណាស់!, វេទនាអ្វីម៉្លេះទេ! ឬ វេទនាអ្វីម្ល៉េះហ៎្ន!”

៥

គំនរទុក្ខ, កងទុក្ខ គឺប្រជុំនៃសេចក្ដីទុក្ខគ្រប់យ៉ាង។

ឧទាហរណ៍

“”

៦

ដំណើរអស់ទុក្ខ, ទីអស់ទុក្ខ (ព្រះនិព្វាន) :

ឧទាហរណ៍

“ព្រះអរហន្តទាំងឡាយ លោកបានដល់នូវទុក្ខក្ស័យហើយ; ព្រះនិព្វានជាទុក្ខក្ស័យ។”

៧

សេចក្ដីរំលត់ទុក្ខ; ទីរំលត់ទុក្ខ (ព្រះនិព្វាន), ជាឈ្មោះនៃអរិយសច្ចទី ៣(ក្នុងអរិយសច្ចទាំង ៤) បានខាងដំណើររំលត់តណ្ហាអស់ មិនមានសល់; ហៅឱ្យពេញថា ទុក្ខនិរោធអរិយសច្ច ឬទុក្ខនិរោធសច្ច។

ឧទាហរណ៍

“”

៨

សេចក្ដីប្រតិបត្តិជាផ្លូវ ឬជាឧបាយឱ្យរលត់ទុក្ខ (អដ្ឋង្គិកមគ្គ), ជាឈ្មោះនៃអរិយសច្ចទី ៤(ក្នុងអរិយសច្ចទាំង ៤) បានខាងផ្លូវមានអង្គ ៨គឺ សេចក្ដីយល់ត្រូវ, តម្រិះត្រូវ, ការស្ដីនិយាយត្រឹមត្រូវ, ការងារត្រឹមត្រូវ, ការចិញ្ចឹមជីវិតត្រឹមត្រូវ, ព្យាយាមត្រូវ, ការរឭកត្រូវ, ដំណើរតាំងចិត្តខ្ជាប់ខ្ជួនត្រូវ ហៅឱ្យពេញថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ឬហៅថា មគ្គសច្ច ក៏បាន។

ឧទាហរណ៍

“”

៩

សេចក្ដីរលត់ទុក្ខជាធម៌មានពិត។

ឧទាហរណ៍

“”

១០

កំណត់ដឹងច្បាស់នូវទុក្ខ, កំណត់បានថាជាទុក្ខ, ប្រាជ្ញាដែលកត់សម្គាល់យល់ថាជាទុក្ខ។

ឧទាហរណ៍

“”

១១

ការលើកទុក្ខធុរៈទម្លាក់ទៅលើគេ, ការផ្ដេកវេរទុក្ខធុរៈឱ្យគេ។

ឧទាហរណ៍

“”

១២

ការលះសេចក្ដីទុក្ខ គឺការរលាស់សេចក្ដីទុក្ខចោលមិនឱ្យទំនៅក្នុងចិត្ត :

ឧទាហរណ៍

“ទុក្ខប្បហានជាហេតុនាំឱ្យបានសេចក្ដីសុខ។”

១៣

សេចក្ដីទុក្ខជាធម៌មានពិត។

ឧទាហរណ៍

“”

១៤

ហេតុដែលនាំឱ្យកើតទុក្ខ (តណ្ហា), ជាឈ្មោះនៃអរិយសច្ចទី ២(ក្នុងអរិយសច្ចទាំង៤) បានខាងតណ្ហាដែលជាហេតុនាំបណ្ដាលឱ្យកើតទុក្ខ; ហៅឱ្យពេញថា ទុក្ខសមុទយអរិយសច្ច ឬ ទុក្ខសមុទយសច្ច។

ឧទាហរណ៍

“”

១៥

ហេតុដែលនាំបណ្ដាលឱ្យកើតទុក្ខជាធម៌មានពិត។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ព.ផ្ទ. សុខ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់