ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

នាំអ្វីៗ យកទៅមកដោយដាក់លើក្បាល :

ឧទាហរណ៍

“ទូលល្អី, ទូលកញ្ជើ ជាដើម។”

២

ប្រាប់, ឱ្យដំណឹង (រ.ស.) ; ច្រើនប្រើថា ក្រាបទូល, ក្រាបបង្គំទូល។ មានសេចក្ដីថាក្រាបបង្គំ ហើយទូលក្រោមព្រះបាទា :

ឧទាហរណ៍

“សូមក្រាបបង្គំទូលក្រោមល្អងធូលីព្រះបាទនៃ ...សូមទ្រង់ជ្រាប។ (ជាអតិគារវវាចា សម្ដែងសេចក្ដីគោរពយ៉ាងក្រៃលែងចំពោះព្រះរាជាអម្ចាស់ជីវិតលើត្បូង)។”

៣

ទូល ប្រាប់ ជម្រាប (ទៅព្រះឬរាជវង្ស) :

ឧទាហរណ៍

“សូមក្រាបទូលព្រះរាជា។”

៤

ព្រះករុណាថ្លៃវិសេស! ពាក្យសម្រាប់រាស្ត្រនិងមន្ត្រីតបទៅព្រះរាជា មានន័យថា បាទឬចា៎ះ :

ឧទាហរណ៍

“អ្នកម្នាងនូ៖ ខ្ញុំម្ចាស់មិនសុខចិត្តទេ ក្រាបទូល! (រឿង តេជោយ៉ត)។”

៥

(ម.ព. ក្រាបទូល)។

ឧទាហរណ៍

“”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់