វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ជើង (រ.ស.) :

ឧទាហរណ៍

“ព្រះបាទ។”

២

ឃ្លាសង្កាត់របស់គាថា, របស់កាព្យឃ្លោង :

ឧទាហរណ៍

“បាទទី១, បាទទី២ ...។”

៣

ឈ្មោះប្រាក់បុរាណតម្លៃ ៦០សេន :

ឧទាហរណ៍

“ប្រាក់បាទ។”

៤

អើ; ពាក្យសម្រាប់បុរសឆ្លើយ :

ឧទាហរណ៍

“ឆ្លើយបាទ; ទៅកុំខានហ្ន៎, បាទ!”

៥

ខ្ញុំព្រះបាទម្ចាស់ បុ. ខ្ញុំ, ខ្លួនខ្ញុំ; ពាក្យសម្រាប់មន្ត្រីស័ក្ដិតូចឬរាស្ត្រប្រជានិយាយទៅរកសេនាបតី, រដ្ឋមន្ត្រី; សរសេរជា ខ្ញុំប្របាទម្ចាស់ ក៏មាន។ ខ្ញុំព្រះបាទ បុ. ខ្ញុំ, ខ្លួនខ្ញុំ; ពាក្យសម្រាប់មន្ត្រីស័ក្ដិធំតែមិនមែនសេនាបតី, មិនមែនជារដ្ឋមន្ត្រី និយាយទៅរកសេនាបតី ឬមន្ត្រីស័ក្ដិតូចឬក៏រាស្ត្រប្រជានិយាយទៅរកមន្ត្រីស័ក្ដិធំក្រៅពីសេនាបតី; សរសេរជា ខ្ញុំប្របាទ ក៏មាន។ ខ្ញុំបាទ បុ. ខ្ញុំ, ខ្លួនខ្ញុំ; ពាក្យសម្រាប់មន្ត្រីស័ក្ដិតូចឬរាស្ត្រនិយាយទៅរកមន្ត្រីដែលមានស័ក្ដិធំជាងខ្លួន ឬក៏រាស្ត្រនិយាយទៅរករាស្ត្រផង។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់