វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

បំភ័ន្ត ឬបំភ្លាត់គេដោយសម្ដីឱ្យគេលង់គំនិត ឬឱ្យគេបង់ទ្រព្យ, ខូចប្រយោជន៍ :

ឧទាហរណ៍

“បោកប្រាក់គេ, រកស៊ីបោកប្រាស់។”

២

ការបំភ័ន្តគេឱ្យលង់គំនិតឬឱ្យគេបង់ទ្រព្យ, ខូចប្រយោជន៍ :

ឧទាហរណ៍

“ប្រយ័ត្នចាញ់បោកគេ!”

៣

ចាប់គ្រវាត់ឱ្យភ្លាត់ជំហរឬឱ្យដួល; ចាប់ផ្ដួល :

ឧទាហរណ៍

“អ្នកចំបាប់បោកគ្នា។”

៤

ចាប់កាន់គ្រវាត់ ឬគ្រវាត់ចោលពេញកម្លាំងដៃ :

ឧទាហរណ៍

“បោកកង្កែប, បោកគ្រាប់បែក។”

៥

សម្អាតគ្រឿងប្រើប្រាស់ជាសាច់ក្រណាត់ដោយប្រើទឹក រួមនឹងសាប៊ូជាដើម :

ឧទាហរណ៍

“បោកសំពត់, បោកខោអាវ។”

៦

សម្អាតសម្លៀកបំពាក់ដោយដៃឬដោយម៉ាស៊ីន :

ឧទាហរណ៍

“មេផ្ទះបោកគក់សម្លៀកបំពាក់ដោយយកចិត្តទុកដាក់។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់