វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ប្លង់

ន. [ប្លង់]

(វ.វិចិ.) គំនូសបំប្រួញពីរវិមាត្រ ដែលមានខ្នាតបញ្ជាក់ដោយបង្ហាញអំពីទីតាំងនិងទំហំឬផ្នែកណាមួយ។ ផែនទីលម្អិតដែលបង្ហាញពីអគារ ឬ ទីក្រុង, គំនូរលម្អិតដែលបង្ហាញពីអគារ។ ផែនទីផ្ទៃរាបខ្នាតតូចដែលជាកំណត់ត្រាដោយគំនូសបង្ហាញពីទម្រង់និងលក្ខណៈទីតាំងនៃបុរាណវត្ថុសិល្បៈ បុរាណអចលនវត្ថុ បុរាណសរីរវត្ថុ បុរាណភូគព្ភវត្ថុ និង រចនាសម្ព័ន្ធសំណង់ ដែលអាចមើលឃើញនៅក្នុងស្ថានីយ ឬ រណ្ដៅកំណាយ។

ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ឧទាហរណ៍

“”

២

(គណិត.) ផ្ទៃរាបស្មើគ្មានព្រំដែនកំណត់ដែលមានវិមាត្រពីរ។

ឧទាហរណ៍

“”

៣

ប័ណ្ណកម្មសិទ្ធិដែលផ្ដល់ដោយការិយាល័យឃុំ សង្កាត់ ឬស្រុក ខណ្ឌហើយមិនទាន់បានចុះឈ្មោះជាលក្ខណៈជាតិនៅឡើយ ប៉ុន្តែវានៅតែជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ :

ឧទាហរណ៍

“ទ្រព្យធានាអាចជាប្លង់រឹងឬប្លង់ទន់។”

៤

ចំណុចសង្ខេបសំខាន់ៗនៃមេរៀនដែលរៀបចំតាមលំដាប់លំដោយសម្រាប់បង្រៀន :

ឧទាហរណ៍

“គ្រូបង្រៀនម្នាក់ៗត្រូវធ្វើប្លង់មេរៀនសម្រាប់បង្រៀន។”

៥

ប័ណ្ណឬវិញ្ញាបនបត្រមួយប្រភេទដែលបញ្ជាក់សិទ្ធិកាន់កាប់និងកម្មសិទ្ធិលើដីធ្លី ដែលចេញដោយអាជ្ញាធរ ឬរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត ក្រុង រាជធានី ប្លង់រដ្ឋកម្ពុជា។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់