វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ពន្លឺច្រើនដួងក្រៅពីព្រះចន្ទ្រ ដែលមើលទៅឃើញព្រាតឯអាកាសក្នុងវេលាយប់។

ឧទាហរណ៍

“”

២

ស្នាមគំនូស, រូបភាព, គ្រឿងសម្គាល់ដែលមានសណ្ឋានលំនាំផ្កាយ :

ឧទាហរណ៍

“ពិតានរំលេចផ្កាយ, ពិតានរាយផ្កាយ។ល។”

៣

សណ្ឋានពពាលត្រង់ក្បាល លំនាំរូបផ្កាយ :

ឧទាហរណ៍

“គោផ្កាយក្បាល។”

៤

គ្រឿងសម្គាល់ឋានន្តរសក្ដិរបស់នាយទាហានជាន់ខ្ពស់ ចាប់ពីឧត្តមសេនីយ៍ឬឧត្តមនាវី :

ឧទាហរណ៍

“លោកផ្កាយមួយ, នាយឧត្តមសេនីយ៍ផ្កាយមាសបួន។”

៥

កម្រិត លំដាប់គុណភាព និងសុវត្ថិភាពនៃសណ្ឋាគារឬភោជនីយដ្ឋាន :

ឧទាហរណ៍

“ភោជនីយដ្ឋានផ្កាយបី, សណ្ឋាគារផ្កាយប្រាំ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់