វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ផ្សា

កិ., គុ. [ផ្សា]

ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្ត្រា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ, ប្រៃ, ហឹរ ...។

ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្ត្រា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ, ប្រៃ, ហឹរ ...។

ឧទាហរណ៍

“”

២

កើតទុក្ខសង្រេងដោយសេចក្ដីស្ដាយស្រណោះឬដោយសេចក្ដីអាល័យហាក់ដូចជាឆេះខ្លោចឈឺផ្សាក្នុងចិត្ត។

ឧទាហរណ៍

“”

៣

(ព.បុ.) ព្រោះ, ហេតុតែ, ដោយហេតុ; តាមតែ, តាមតែចង់, ព្រោះតែចំណង់ :

ឧទាហរណ៍

“ផ្សានឹងបាន ចង់តែនឹងបាន។(ព.កា.) លោកថាស្រីនោះ ចិត្តអាក្រក់ស្មោះ ស្អប់ដំបូន្មាន ផ្សាដោយសារចិត្ត ទុច្ចរិតសន្តាន បង្ហិនធនធាន ចើកអាសមាយា។ ...(កាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ...)។”

៤

ផ្សងតាមកម្ម, ផ្សងព្រេង; ទ្រាំទ្រ, ទ្រាំអត់; កាន់ក្ដីសន្តោសតាមមានតាមបាន :

ឧទាហរណ៍

“ផ្សាជាអ្នកកម្សត់ទុគ៌ត។”

ចំណាំការប្រើប្រាស់

(ម.ព. ស្រី ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់