ពាន
ពារលើ, ឡើងពារលើ, ឡើងពាររំលងលើ :
ពារលើ, ឡើងពារលើ, ឡើងពាររំលងលើ :
ពារលើ, ឡើងពារលើ, ឡើងពាររំលងលើ :
“ពានរបង, ពានវាំង។”
ឡើងពាក់ទ្រាបពីលើ :
“គោពានគ្នា។”
(ព.ប្រ.) បំពាក់បំពានទាំងស្រុងទាំងកំរោលឥតគិតពីខុសពីត្រូវ (ហាក់ដូចជាដើរពានលើត្រោកឬព្រៃ)។
“”
(ម.ព. ព្រានត្រោកពានត្រាំង)។
“”
រំលោភលើ, ធ្វើទាំងរំលោភ, ឡើងពារលើ, ឡើងពាររំលងលើ។ បៀតបៀនជិះជាន់, ធ្វើហួសព្រំដែនហួសសិទ្ធិរបស់ខ្លួនដោយប្រើអំណាចលើអ្នកដទៃ :
“បើកបរកុំពានពារលើច្បាប់ចរាចរណ៍។ ត្រូវហាមក្មេងកុំឱ្យពានពារលើដំណាំអ្នកដទៃ។”
ប្រទះលើគ្រោះកាច។
“”
ពានលើដំណើរស្កុនការ :
“មានពាក្យកាព្យបុរាណ្យថា កុំនៅញ៉ាំងឈ្លោះ កុំស្ដាប់អសុរោះ កុំស្ដាប់អាស្រូវ កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ នៅផ្លូវដំរី។ (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ)។”
ឈ្មោះប្រដាប់មួយប្រភេទ ធ្វើដោយលោហជាតិផ្សេងៗ មានស្ពាន់ជាដើម ឬធ្វើដោយរតនវត្ថុមានប្រាក់មាសជាដើម ឬក៏ធ្វើដោយវត្ថុឯទៀតមានឈើ, ផ្ដៅជាដើម មានរាងមូលក្រឡូម មានជើង សម្រាប់ប្រើការដាក់ទ្រអ្វីៗមានស្លាបារីជាដើម :
“ពានស្លា, ពានបារី។”
(រ.ស.) ពានដាក់ស្លាបារីថ្វាយព្រះរាជា។
“”
(ម.ព. ពានរិន្ទ ផង)។