វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

២៥ ន័យ
១

ធ្វើឱ្យដល់ចំនួន។

ឧទាហរណ៍

“”

២

ដែលដល់ចំនួន, ដល់មាត់, ដល់កណ្ដាប់មាត់, បរិបូណ៌, គ្រប់គ្រាន់, មានសព្វអន្លើ, ឥតមានសល់ចន្លោះ, មិនខ្វះខាត :

ឧទាហរណ៍

“ទឹកពេញពាង, អង្ករពេញតៅ, ឆ្អែតពេញពោះ; មនុស្សអង្គុយពេញរោង។”

៣

ពេញដូចគេវាល់, គ្រប់គ្រាន់ :

ឧទាហរណ៍

“ធ្វើការពេញរង្វាល់។”

៤

មានសូរសន្ធឹកខ្លាំងក្រៃ; លើសលន់, ក្រៃពេក, សន្ធឹកសន្ធាប់ :

ឧទាហរណ៍

“លេងឱ្យពេញសន្ធឹក។”

៥

(ព.ប្រ.) ពេញបន្ទុក, ពេញចំណុះ, ពេញកម្លាំង, ពេញរបុង :

ឧទាហរណ៍

“ទរឱ្យពេញរង្វាល់, លេងឱ្យពេញរង្វាល់, ស៊ីឱ្យពេញរង្វាល់។”

៦

ពេញកម្លាំង, ពេញអំណាច។

ឧទាហរណ៍

“”

៧

ដែលប្រឹងឥតសំចៃកម្លាំង :

ឧទាហរណ៍

“ធ្វើការពេញកម្លាំង។”

៨

ដែលបានការ, ដែលដល់កំណត់ធ្វើការកើត :

ឧទាហរណ៍

“មនុស្សពេញការ។”

៩

ដែលមានវ័យក្រមុំពេញទី។

ឧទាហរណ៍

“”

១០

ដែលមានវ័យកំលោះពេញទី។

ឧទាហរណ៍

“”

១១

គាប់ចិត្ត, ស្ម័គ្រចិត្ត។

ឧទាហរណ៍

“”

១២

បើកអស់មិនលាក់មិនសំចៃ :

ឧទាហរណ៍

“លេងពេញចំហ, បើកពេញចំហ។”

១៣

ដែលមានវ័យជំទង់ពេញទី។

ឧទាហរណ៍

“”

១៤

អស់ជំហរ។

ឧទាហរណ៍

“”

១៥

ពេញកម្លាំងដៃ : អស់យ៉ាង, ឥតសំចៃ, ឥតញញើត :

ឧទាហរណ៍

“លេងឱ្យពេញដៃ។”

១៦

(សំនួន.) ដែលធ្វើកិច្ចការអ្វីមួយយ៉ាងយកចិត្តទុកដាក់អស់ពីកម្លាំងកាយនិងកម្លាំងចិត្ត :

ឧទាហរណ៍

“គាត់មកជួយពេញដៃពេញជើង។”

១៧

ដល់ទី, ដល់កំណត់។

ឧទាហរណ៍

“”

១៨

(ម.ព. ពាសទឹកពាសដី)។

ឧទាហរណ៍

“”

១៩

អស់ទំហឹង គឺប្រហែលនឹងរត់ហត់ហ៊ឹងត្រចៀក។

ឧទាហរណ៍

“”

២០

(ព.សា.) ពេញលក្ខណៈ, ពេញសមត្ថភាព, ពេញទី (ប្រើតាមទម្លាប់ដោយស្រុក)។

ឧទាហរណ៍

“”

២១

ដល់បន្ទុក។

ឧទាហរណ៍

“”

២២

តិថីដែលមានព្រះចន្ទ្រពេញវង់, ថ្ងៃ ១៥កើត។

ឧទាហរណ៍

“”

២៣

ស៊ប់មាត់ឥតកោតញញើត :

ឧទាហរណ៍

“ស្ដីថាពេញមាត់។”

២៤

គ្រប់គ្រាន់, ដល់ខ្នាត :

ឧទាហរណ៍

“ធ្វើការពេញរបុង។”

២៥

ពេញកម្លាំង, គ្រប់គ្រាន់, បរិបូណ៌; ពេញសាច់, ពេញសាច់ពេញឈាម :

ឧទាហរណ៍

“ធ្វើការពេញលេញ, រកស៊ីពេញលេញ, មានសាច់ពេញលេញ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់