វចនានុក្រមខ្មែរវចនានុក្រម
ពោង
ន. [ពោង]
សរីរប្រទេសដំរីនៅត្រង់ក្បាល មានសណ្ឋានជាពកពីរដុំ ប៉េងចេញទ្រងាង :
សរីរប្រទេសដំរីនៅត្រង់ក្បាល មានសណ្ឋានជាពកពីរដុំ ប៉េងចេញទ្រងាង :
សរីរប្រទេសដំរីនៅត្រង់ក្បាល មានសណ្ឋានជាពកពីរដុំ ប៉េងចេញទ្រងាង :
“ពោងដំរី។”
កំសួលដែក ឬស័ង្កសី មានសណ្ឋានស្រួចជ្រលមលើក្រោម ប៉េងត្រង់កណ្ដាល ផ្សារភ្ជិតទឹកជ្រាបចូលពុំបាន សម្រាប់បោះបង្គោលចងបណ្ដែតក្នុងទឹកជាគ្រឿងសម្គាល់បង្ហាញផ្លូវនាវាឱ្យដឹងថាជ្រៅរាក់ :
“បោះពោង, ចងពោង។”
ប្រដាប់សម្រាប់ទម្លាក់បណ្ដែតទឹកហែលតោងក្នុងវេលាដែលមានគ្រោះថ្នាក់លិចនាវា :
“តោងពោងហែល។”
ស្លឹកកណ្ដប ឬស្លឹកកន្លះមានចម្រឹងនិងវ័ណ្ឌចងព័ទ្ធជាវង់មូលសម្រាប់ដាក់ស្រូវ :
“ពោងស្រូវ។”
ចង្ក្រានធំធ្វើដោយដីស្អិតបន្ទើតលើផ្ទៃដីសម្រាប់ដាំខ្ទះធំរម្ងាស់ទឹកត្នោតធ្វើស្ករ ឬសម្រាប់ដាំខ្ទះស្លដណ្ដាំ :
“ពោងស្ករ។”
(អ្នកស្រុកខ្លះហៅ គុក ថា គុកស្ករ, គុកដាំស្ល)។