វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ព្យាង្គ

[ព្យាង]

អវយវៈជាសង្កាត់នៃពាក្យ គឺសូរនៃសម្ដីជាសង្កាត់តាំងពីមួយម៉ាត់ពីរម៉ាត់បីម៉ាត់ឡើងទៅ (មួយម៉ាត់ហៅ មួយព្យាង្គ, ពីរម៉ាត់ហៅ ពីរព្យាង្គ, ពី ៣ម៉ាត់ឡើងទៅហៅ ច្រើនព្យាង្គ ឬ ព្យាង្គច្រើន) ; ពាក្យមួយព្យាង្គដូចជា កត់, កប, កាត់, គង, ទំ, នំ ជាដើម ហៅថាឯកព្យាង្គ (ឯកៈព្យាង) ឬ ព្យាង្គទោល (បារ. Monosyllabe) ; ពាក្យពីរព្យាង្គដូចជា កំណត់, កាំបិត, គម្រប់, តំបន់, ទំនប់ ជាដើម ហៅថា ទ្វេព្យាង្គ (បារ. Dissyllabe) ; ពាក្យច្រើនព្យាង្គ ឬព្យាង្គច្រើនរាប់តាំងពី ៣ម៉ាត់ឡើងទៅដូចជា កន្ទាទូក, កន្ទុំរុយ, កន្ទក់កន្ទេញ, អង្ក្រេមអង្ក្រម, អំពិលអំពែក ជាដើម ហៅថា ពហុព្យាង្គ (ពៈហ៊ុព្យាង) "ព្យាង្គមានសូរច្រើនម៉ាត់" (បារ. Polysyllabe)។ ព្យាង្គរបស់ពាក្យកំណត់ឈ្មោះមានត្រឹមតែ ៣យ៉ាងប៉ុណ្ណោះ។

ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ឧទាហរណ៍

“”

២

(ភាសា.) សូរបន្លឺឡើងក្នុងមួយបន្សាយសំឡេង ដែលកើតឡើងដោយសំណុំសទ្ទតា :

ឧទាហរណ៍

“ពាក្យ អភិបាល មាន៣ព្យាង្គគឺ អៈ-ភិ-បាល។”

៣

(អ.សិ.) ធាតុដែលបន្លឺឡើងមួយបន្សាយសំឡេងក្នុងឃ្លានៃល្បះកាព្យ ហើយដែលមានចំនួនប្រែប្រួលទៅតាមបទកំណាព្យ :

ឧទាហរណ៍

“បទកាកគតិ មាន៤ព្យាង្គ ក្នុងមួយឃ្លា។”

ចំណាំការប្រើប្រាស់

1

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់